កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៣ នាក់ អ្នកជាសះស្បើយចំនួន ៨០៦នាក់ និងអ្នកស្លាប់ចំនួន ២១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៨០៦នាក់ និងអ្នកស្លាប់ចំនួន ២១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៣៦នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៦ ០៤១ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨១ ២០២នាក់ និងស្លាប់សរុបចំនួន ១ ៧០៤នាក់៕