ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងខេត្តវិញបានជាធម្មតាចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី ១៦ ខែមេសា នេះតទៅ
នាព្រឹកព្រហាមថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចថ្មីដើម្បីបញ្ចប់សុពលភាពបទបញ្ជាលេខ ០២.ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដែលតម្រូវអោយបើកចរាចរណ៍ឆ្លងខេត្តក្រុងឡើងវិញនៅម៉ោង ១២យប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០។
សេចក្ដីសម្រេចនេះបានតម្រូវអោយអាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចបើកអោយប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ តទៅ ក្រោមមូលហេតុកាត់បន្ថយការកកស្ទះចរាចរណ៍។
សូមអានសេចក្ដីសម្រេចទាំងស្រុងរបស់រាជរដ្ឋាភិបាលដូចខាងក្រោម៖