ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ បានគ្រប់ទីកន្លែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ បានគ្រប់ទីកន្លែង សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ បានគ្រប់ទីកន្លែង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ បានគ្រប់ទីកន្លែងទាំងអស់ដោយមិនចាំបាច់អាជ្ញាធរសួរនាំពីទីកន្លែងរស់នៅរបស់ពួកគាត់ឡើយ។ សម្តេចបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលពិធីប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា មានប្រជាពលរដ្ឋយើងមួយចំនួន ខកខានមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារបញ្ហាសុខភាព អ្នកខ្លះឆ្លងទន្លេ មានផ្ទៃពោះជាដើម។ សម្តេចតេជោ បានបន្តថា អាជ្ញាធរត្រូវសម្របសម្រួលឱ្យពួកគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ឱ្យបានគ្រប់គ្នា ព្រោះថាបើគាត់មិនបានចាក់ដូសទី១នោះទេ គាត់នឹងច្បាស់ជាខកខានមិនអាចចាក់ដូសបន្តបន្ទាប់ទៀតបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើការគិតគូរជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីបង្ករលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចាក់ដូសទី១ ទាំងអស់គ្នា៕

អត្ថបទទាក់ទង