កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៨១២នាក់ អ្នកជាសះស្បើយចំនួន ៧៤០នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨១២នាក់ អ្នកជាសះស្បើយចំនួន ៧៤០នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២៧៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៩ ៦០៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១ ៧៧៩នាក់ និងស្លាប់សរុបចំនួន ១ ១៦៨នាក់៕