កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៧៨១នាក់ អ្នកឆ្លងថ្មី ៨៨៦នាក់ និងអ្នកស្លាប់ ៦នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៨៨៦នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧៨១នាក់ និងអ្នកស្លាប់ចំនួន ៦នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ២៩នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣២ ១៨៩នាក់, អ្នកជាសះស្បើយចំនួន ២៤ ៧៦៣នាក់ និងអ្នកស្លាប់ចំនួន ២៣៦នាក់៕