ខ្មែរប៉ុស្ដិ៍ Close

គិត​ត្រឹម​ម៉ោង​៩យប់​នេះ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ សរុបជិត២,៧០០នាក់ ស្មើនឹង៥៣% បានចុះចូលជាមួយគណបក្សប្រជា​ជនកម្ពុជា

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 78
គិត​ត្រឹម​ម៉ោង​៩យប់​នេះ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ សរុបជិត២,៧០០នាក់ ស្មើនឹង៥៣% បានចុះចូលជាមួយគណបក្សប្រជា​ជនកម្ពុជា គិត​ត្រឹម​ម៉ោង​៩យប់​នេះ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ សរុបជិត២,៧០០នាក់ ស្មើនឹង៥៣% បានចុះចូលជាមួយគណបក្សប្រជា​ជនកម្ពុជា

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​ថា  គិត​មក​ដល់ម៉ោង​ឱសាន​វាទ ម៉ោង៩យប់​នេះ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិសរុបចំនួន ២,៦៥៦នាក់ហើយ ស្មើនឹង​៥៣% បានចុះចូលជាមួយគណបក្សកាន់អំណាច មុននឹងក្រោយពេល​គណបក្សសង្រ្គោះជាតិ ដែលត្រូវបានកាត់រំលាយដោយតុលាការកំពូលរបស់កម្ពុជា។

ការចុះចូលរបស់អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានអភិបាលរាជធានី-ខេត្តទូទាំងប្រទេស បញ្ជាក់ប្រាប់ឲ្យដឹងថា រួមមានតំណាងរាស្ដ្រ, សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មេឃុំ ចៅសង្កាត់, ជំទប់ទី១ ជំទប់ទី២, សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ និងបេក្ខជនបម្រុង សរុបចំនួន ២,៦៥៦នាក់។

ខាងក្រោមនេះ ចំនួននៃអតីតមន្ដ្រីរបស់គណបក្សសង្គ្រោះជាតិ តាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គិតត្រឹមម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៖

១៖ ខេត្តបន្ទាយមានជ័យ ចំនួន១៤៥នាក់​
២៖ ខេត្តបាត់ដំបង ចំនួន១៦០​នាក់
៣៖ ខេត្តកំពង់ចាម ចំនួន១៩០​នាក់
៤​៖ ខេត្តកំពង់ឆ្នាំង ចំនួន១០៩​នាក់
៥៖ ខេត្តកំពង់ស្ពឺ ចំនួន១៣៦​នាក់
៦៖ ខេត្តកំពង់ធំ ចំនួន២០២​នាក់
៧៖ ខេត្តកំពត ចំនួន​២៥២នាក់
៨៖ ខេត្តកណ្ដាល ចំនួន១៨១នាក់
៩៖ ខេត្តកោះកុង ចំនួន៥៥​នាក់
១០៖ ខេត្តក្រចេះ ចំនួន​៣៨នាក់
១១៖ ខេត្តមណ្ឌលគិរី ចំនួន១៥នាក់
១២៖ រាជធានីភ្នំពេញ ចំនួន១៧៨នាក់
១៣៖ ខេត្តព្រះវិហារ ចំនួន៥៣​នាក់
១៤៖ ខេត្តព្រៃវែង ចំនួន​១៨០​នាក់
១៥៖ ខេត្តពោធិ៍សាត់ ចំនួន៩៨​នាក់
១៦៖ ខេត្តរតនគិរី ចំនួន​៩នាក់
១៧៖ ខេត្តសៀមរាប ចំនួន១០៤នាក់
១៨៖ ខេត្តព្រះសីហនុ ចំនួន៦៣នាក់
១៩៖ ខេត្តស្ទឹងត្រែង ចំនួន៣៧នាក់
២០៖ ខេត្តស្វាយរៀង ចំនួន១២០នាក់
២១៖ ខេត្តតាកែវ ចំនួន​១៥០នាក់
២២៖ ខេត្តកែប ចំនួន៥នាក់
២៣៖ ខេត្តប៉ៃលិន ចំនួន២២នាក់
២៤៖ ខេត្តឧត្តរមានជ័យ ចំនួន៤៦នាក់
២៥៖ ខេត្តត្បូងឃ្មុំ ចំនួន១០៨នាក់៕

អត្ថបទទាក់ទង