ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានហៅការជ្រលក់ទឹកថ្នាំខ្មៅផ្សេង បន្លំថាបានទៅបោះឆ្នោត ជាការចូលរួមអនុវត្តផែនការញុះញង់បង្កភាពវឹកវរដល់សង្គម

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 74
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានហៅការជ្រលក់ទឹកថ្នាំខ្មៅផ្សេង បន្លំថាបានទៅបោះឆ្នោត ជាការចូលរួមអនុវត្តផែនការញុះញង់បង្កភាពវឹកវរដល់សង្គម អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានហៅការជ្រលក់ទឹកថ្នាំខ្មៅផ្សេង បន្លំថាបានទៅបោះឆ្នោត ជាការចូលរួមអនុវត្តផែនការញុះញង់បង្កភាពវឹកវរដល់សង្គម

ឆ្លើយតបទៅនឹងការលើកឡើងរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានផ្សាយកាលពីយប់មិញនេះ ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់​ចំពោះ​អ្នកជ្រលក់​ទឹកថ្នាំ​ខ្មៅ​ផ្សេង បន្លំថាបានទៅបោះឆ្នោតនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាត់ទុកការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឱ្យ​ប្រជាពលរដ្ឋយកទឹកថ្នាំខ្មៅផ្សេងមកជ្រលក់ម្រាមដៃ បន្លំថា បានទៅបោះឆ្នោត គឺជាផែនការទុច្ចរិត។

លោក គឹម សន្តិភាព បានធ្វើការឆ្លើយតបទៅវិញភ្លាមៗយ៉ាងដូច្នេះថា ការជ្រលក់ទឹកថ្នាំខ្មៅផ្សេង ដើម្បីបន្លំថាបានបោះឆ្នោត ជាការចូលរួមអនុវត្តផែនការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ល្មើសនឹងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក គឹម សន្តិភាព បានបន្ថែមថា ចំពោះផែនការបំផុសអោយប្រជាពលរដ្ឋយកទឹកថ្នាំខ្មៅផ្សេងមកជ្រលក់ម្រាមដៃ បន្លំថាបានបោះឆ្នោត គឺជាផែនការទុច្ចរិត ក្នុងគោលបំណងប្រើប្រាស់រូបភាពទាំងនេះ ដើម្បីបង្កភាពវឹកវរក្នុងសង្គម ក្រោមលេសតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លោកបន្តថា ការបង្កើនចំនួនអ្នកម្រាមដៃខ្មៅ លើសពីចំនួនអ្នកបានទៅបោះឆ្នោតពិតប្រាកដ ជាការបង្កើតនូវស្ថិតិប្រឌិត ដើម្បីបំភ័ន្តថាការបោះឆ្នោតមិនមានភាពត្រឹមត្រូវ ឈានទៅបង្កើតការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលនឹងបង្កើតអោយមានភាពវឹកវរក្នុងសង្គមក្រោយការបោះឆ្នោត។

ជាងនេះទៅទៀត លោក គឹម សន្តិភាព មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ថា សកម្មភាពនេះគឺជាការញុះញង់បង្កអោយមានភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ដែលល្មើសទៅនឹងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយលោកបានបញ្ជាក់ថា អ្នកចូលរួមអនុវត្តតាមផែនការទុច្ចរិតនេះ នឹងប្រឈមការអនុវត្តច្បាប់តាមបញ្ញត្តិនៃមាត្រាខាងលើនេះ។

ទោះបីយ៉ាងណា លោក គឹម សន្តិភាព នូវបានអំពាវនាវយ៉ាងនេះថា សូមបងប្អូនប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការទុច្ចរិតនេះ ហើបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចបង្ការ ទប់ស្កាត់ នឹងបង្ក្រាបនូវរាល់សកម្មភាពទាំងឡាយណាដែលជាអំពើល្មើសច្បាប់ប៉ះពាល់ដល់សន្តិសុខសង្គម៕

អត្ថបទទាក់ទង