មកស្គាល់សមាសភាពរដ្ឋមន្ត្រីទាំង ៣០ ក្រសួង/ស្ថាប័ន
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាជិករដ្ឋាភិបាល ដោយសម្លេងអនុម័ត១២៥សម្លេង លើ១២៥សម្លេង នាសម័យប្រជុំ ព្រឹកថ្ងៃទី៦ ខែកញ្ញានេះ។ សូមបញ្ជាក់ថា សមាសភាពរដ្ឋមន្រ្ដីគ្រប់ក្រសួង នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នេះ គឺដូចអាណត្តិមុនទាំងអស់។
១. លោក ប៊ិន ឈិន រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី
២. សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ
៣. សម្ដេច ទៀ បាញ់ រដ្ឋមន្រ្ដីក្រសួងការពារជាតិ
៤. លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៥. លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦. លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
៧. លោក ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងសិប្បកម្ម និងឧស្សាហកម្ម
៨. លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
៩. លោក ឆាយ ថន រដ្ឋមន្រ្ដីក្រសួងផែនការ
១០. លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
១១. លោក ជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១២. លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន
១៣. លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន
១៤. លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
១៥. លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
១៦. លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
១៧. លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
១៨. លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន