ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ ៣ ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើត​ពោរពេញទៅដោយភាពអសីលធម៌ និងគ្មានគុណធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 66
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ ៣ ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើត​ពោរពេញទៅដោយភាពអសីលធម៌ និងគ្មានគុណធម៌ អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ ៣ ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើត​ពោរពេញទៅដោយភាពអសីលធម៌ និងគ្មានគុណធម៌

សន្តានជាសត្វតិរិច្ឆានរបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួនកាន់តែមាន​សភាពអាក្រក់ខ្លាំងនិងពិសពុលជូរជាតិ ដោយពួកគេកំពុងប្រព្រឹត្តដោយគ្មានសីលធម៌ និងគ្មានគុណធម៌ប្រមាថ មួលបង្កាច់ លាបពណ៌មកលើសព លោក ជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតជាទីស្រឡាញ់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ដោយរោគាពាធ។ មិនត្រឹមប៉ុណ្ណោះ ក្រុមក្បត់​ជាតិទាំងនេះបានបន្តបំភ្លៃព័ត៌មានថា “សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុង​មានជំងឺជា​ទម្ងន់”​ ខណៈសម្តេចមិនបានឃ្លាតឆ្ងាយពី​ប្អូនស្រីខ្លួនតាំងពីមុនចែកឋានរហូតមកដល់ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ពួកសន្តានដ៏អាក្រក់នេះបានមួលបង្កាច់ចោទ​ប្រកាន់​យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងរ៉ាវផ្សេងៗដែលមិនមែនជាការពិត។ ទង្វើរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែល​បង្កើតភាពឈឺចាប់លើគំនរទុក្ខដែលកំពុងមានស្រាប់នេះគឺគ្មានសារជាតិជាមនុស្សឡើយ តែជាពពួកសត្វតិរិច្ឆាន ដែលពោរពេញទៅដោយគំនុំសងសឹក និងការចងអាឃាតព្យាបាទសព្វបែបយ៉ាងដែលសូម្បីតែមនុស្សដែលបានស្លាប់ទៅ ហើយក៏បានប្រមាថ មួលបង្កាច់ លាបពណ៌ទាំងអយុត្តិធម៌ថែមទៀត។

ពេលនេះគឺជាពេលវេលាដ៏សោកសង្រេងនិងឈឺចាប់បំផុត សម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសាច់ញាតិដែលបានបាត់បង់លោកជំទាវ ប៊ុន សុថា ប្អូនស្រីជាទីស្រឡាញ់បំផុត, ជាពេលវេលានៃការកាន់មរណៈទុក្ខ និងចូលរួមមរណៈទុក្ខ និងការសោកស្តាយ។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងគណបក្សនយោបាយគ្រប់និន្នាការបានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបានផ្ញើសាររំលែកទុក្ខជូន​ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការបាត់បង់ប្អូនស្រីដែលមិនអាចវិលត្រឡប់មកវិញនេះ និងមិនឱ្យមានការនិយាយអ្វីដែលប៉ះពាល់ប្រមាថដល់សពឡើយ ដែលជាសីលធម៌និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលក្រុមគ្រួសារ និងសាច់ញាតិមួយមានទុក្ខលំបាក ព្រមទាំងចូលរួមរំលែកទុក្ខ សោកសៅនេះដោយក្តីគោរព​និងប្រកបដោយគុណធម៌បំផុត។

ប៉ុន្តែសម្រាប់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលគ្មានសារជាតិជា មនុស្ស បានធ្វើសកម្មភាពដ៏អសីលធម៌ និងអគុណធម៌​បំផុតដោយប្រមាថ មួលបង្កាច់មកលើសពលោកជំទាវដោយផ្សព្វផ្សាយព័ត៌មានមិនពិត មានចេតនាបង្កើតឱ្យមានការ​យល់​ច្រឡំ​និង​ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់សពលោកជំទាវ ប៊ុន សុថា។

ពួកគេក៏បានមួលបង្កាច់និងប្រឌិតព័ត៌មានផ្សេងៗប្រមាថចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់ប្អូនស្រីជាទីស្រឡាញ់។ បើពួកគេជាមនុស្សជាតិ ពួកគេ​មិនអាចធ្វើ ទង្វើដ៏ថោកទាបមួលបង្កាច់និងលាបពណ៌ទាំងនេះបានឡើយ។ បើពួកគេជាមនុស្សជាតិ ពួកគេអាចនឹង​នៅចាំបានថាកាលពីខែកក្កដា ឆ្នាំ២០១៣ អំឡុងពេលនៃការកាន់មរណទុក្ខលោកឪពុកជាទី​គោរពបំផុតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើលិខិតក្រាបបង្គុំទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហនមុនី ដើម្បីលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី បានវិលចូលស្រុក និងចូលរួមយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។ បើពួកគេមានសារជាតិជាមនុស្ស ជាពិសេសទណ្ឌិត សម រង្ស៊ី នឹងមិនភ្លេចរូបភាព​ដែលឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារបានទៅចូល​រួមរំលែក​មរណទុក្ខដោយផ្ទាល់ពេលម្តាយក្មេករបស់ខ្លួនបានទទួលមរណភាព។តែពួកគេមិនស្គាល់​បុណ្យ ស្គាល់បែបឡើយ ព្រោះជាសត្វតិរិច្ឆាន គ្មានវិចារណញ្ញាណ។

បើពួកគេមានសារជាតិជាមនុស្ស ពួកគេមិនអាចប្រើប្រាស់ និងឆ្លៀតឱកាសនៃការកាន់ទុក្ខ និងឱកាសនៃភាព​សោកសង្រេងនេះដើម្បីវាយប្រហារ មួលបង្កាច់ លាបពណ៌ដើម្បី ទាញចំណេញផ្នែកនយោបាយឡើយ។ តែដោយសារតែពួក គេមានសន្តាននិងសារជាតិជាសត្វតិរិច្ឆាន បានជាពួកគេមិន ស្គាល់ខុសស្គាល់ត្រូវ និងធ្វើសកម្មភាពដោយគ្មានគុណធម៌ និងគ្មានសីលធម៌។ ទង្វើគ្មានគុណធម៌និងអសីលធម៌នេះត្រូវបានបង់ថ្លៃយ៉ាងខ្ពស់តាមរយៈការវាយតម្លៃរបស់ប្រជាពលរដ្ឋខ្មែរដែលថា “ចរិតកម្រោលបួនជ្រុង អសីលធម៌ អសុជីវធម៌ និងគ្មានគុណធម៌នេះ”របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិកែមិន​ឡើងឡើយ ហើយពួកគេមិនគួរកើតជាជនជាតិខ្មែរ នោះឡើយ។ ហេតុដូច្នេះហើយពួកគេដើរខុសផ្លូវម្តង​ហើយម្តង​ទៀតកាន់តែផុងជ្រៅក្នុងអំពើទុច្ចរិតក្បត់ជាតិ គំនុំ សងសឹក ដោយសារតែភាពវង្វេងវង្វាន់លែងស្គាល់ខុសត្រូវ និងគ្មានសារជាតិជាមនុស្ស៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣