ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 50
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី​ភ្នំពេញ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដូវសន្យាមកដល់ហើយ។ អ្នករស់នៅផ្ទះប្រក់ស័ង្កសី ទៅសន្យាផ្តល់ផ្ទះក្បឿងឱ្យម្ចាស់ឆ្នោត។ អ្នកជិះម៉តូ សន្យាផ្តល់រថយន្ត។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលកូវីដ១៩រីករាលដាល សម្តេចព្រួយបារម្ភខ្លាំងណាស់ តែការគ្រប់គ្រង ប្រយុទ្ធប្រឆាំង បានត្រឹមត្រូវ និងច្បាស់លាស់ធ្វើឱ្យកម្ពុជាយកឈ្នះ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែបន្តតាមដានរបាយការណ៍ឆ្លងជំងឺកូវីដ១៩ និងរបាយការណ៍ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារដោះស្រាយបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ មិនមែនជាការសន្យានោះទេ តែជាដោះស្រាយបញ្ហាដោយផ្ទាល់។
  5. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាជំនួបជាមួយលោកគ្រូ សាន សុជា ដើម្បីផ្តល់ការគាំទ្រលើការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត។
  6. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី២០ ខែមិថុនា សម្តេចនឹងអញ្ជើញប្រារព្ធពិធីរំលឹកដំណើរតស៊ូឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ខួប ៤៦ឆ្នាំ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំបានដូចសព្វថ្ងៃនេះ តើលំបាកប៉ុណ្ណា? ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងសមិទ្ធផលដែលមាន។
  8. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកម្មករ កម្មការិនី ត្រូវប្រឹងថែរក្សាសុខសន្តិភាព កុំចាំបាច់ដល់ពេលបាត់បង់សន្តិភាព ទើបប្រឹងរកមកវិញនោះទេ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានជំនឿថា អ៊ុយក្រែន អាចវាយយកទឹកដីពីរុស្ស៉ីនោះឡើយ។
  10. សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ច្បាប់ស្តីពីការបោះឆ្នោត នឹងចែងពីការពិន័យ​ជាប្រាក់ ពី ៥លាន ទៅ ២០លានរៀល ដោយពុំគិតទោសព្រហ្មទណ្ឌ ចំពោះជនដែល​រារាំង ឬញុះញង់ប្រជាពលរដ្ឋទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត អុកឡុកកន្លែងពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែងបេក្ខជន ឬរារាំងការបោះឆ្នោត…។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់ឱ្យអាខាងក្នុងរលាយ អាខាងក្រៅនិយាយឱ្យច្រើនទៀត។
  12. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕

Fresh News

អត្ថបទទាក់ទង