ខ្មែរប៉ុស្ដិ៍ Close

តើក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា សម្រេចបានលទ្ធផលអ្វីខ្លះក្នុងរយៈពេល២៤ឆ្នាំនេះ?

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកសារ 37
តើក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា សម្រេចបានលទ្ធផលអ្វីខ្លះក្នុងរយៈពេល២៤ឆ្នាំនេះ? តើក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា សម្រេចបានលទ្ធផលអ្វីខ្លះក្នុងរយៈពេល២៤ឆ្នាំនេះ?

នៅថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញពីលទ្ធផលការងាររយៈពេល២៤ឆ្នាំរបស់ខ្លួន បន្ទាប់ពីស្ថាប័នមួយនេះត្រូវបានបង្កើតឡើង។ ការប្រកាសបង្ហាញពីសមិទ្ធផលការងារដែលសម្រេចបាននេះ រៀបចំឡើង ក្នុងពិធីអបអរសាទរខួប២៤ឆ្នាំនៃថ្ងៃកំណើតក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មថិុនា ១៩៩៨-១៥ មិថុនា ២០២២) ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីបម្រើការងារនៅក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានវាយតម្លៃថា ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះសម្រាប់កាវកសាងនីតិរដ្ឋ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិក្នុងនាមជាស្ថាប័នកំពូល ឯករាជ្យ និងអព្យាក្រឹត។

សូមស្វែងយល់ពីសមិទ្ធផលការងារពិស្តាររបស់ក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល២៤ឆ្នាំ ដូចខាងក្រោម៖

អត្ថបទទាក់ទង