ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ចេញសារអំពាវនាវបន្ទាន់ដល់ជនរួមជាតិអោយប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩ ព្រោះអង្គរក្សម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
សម្ដេចតេជោ ហ៊ុន សែន ចេញសារអំពាវនាវបន្ទាន់ដល់ជនរួមជាតិអោយប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩ ព្រោះអង្គរក្សម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ចេញសារអំពាវនាវបន្ទាន់ដល់ជនរួមជាតិអោយប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩ ព្រោះអង្គរក្សម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩

អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេស ហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកន្លងមក ឥឡូវនេះបានធ្វើតេស្តរកឃើញវិជ្ជមាននៃការឆ្លងមេរោគកូវីដ-១៩ហើយ។ នេះបើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជុំវិញការវិវត្តន៍ថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់បងប្អូនដែលបានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីហុងគ្រី ត្រូវគ្រប់គ្រងខ្លួន និងជៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីការពារការឆ្លងរីករាលដាលចូលសហគមន៍។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងមិនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទេ ហើយសូមអំពាវនាវអ្នកដែលស្ថិតក្នុងការធ្វើចត្តាឡីស័កប្រមាណ៩០០នាក់ សូមបន្តធ្វើចត្តាឡីស័ក ដោយការពារខ្លួន ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពឲ្យបានហ្មត់ចត់បំផុតក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក និងធ្វើតេស្តឲ្យបានហ្មត់ចត់ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។

ខាងក្រោមនេះ ជាសារសម្លេងអំពាវទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ជនរួមជាតិ៖

អត្ថបទទាក់ទង