រកឃេីញមុខអ្នកជិះម៉ូតូខុសគេតែឯងលើស្ពានជ្រោយចង្វារកាលពីព្រឹកមិញហេីយ
នៅល្ងាចថ្ងៃពុធនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមបានចែកចាយតៗគ្នានូវផុស្តិ៍មួយដែលបានលាតត្រដាងមុខមាត់ពិតរបស់នារីម្នាក់ដែលបានបើកបរលើគំនូសសម្រាប់ម៉ូតូនៅលើស្ពានជ្រោយចង្វារដែលទើបតែបើកសម្ភោធកាលពីព្រឹកមិញនេះ។ អាខោនហ្វេសប៊ុកឈ្មោះ Kham Phouri បានបង្ហោះផ្សាយនូវសារមួយថា «រកឃេីញមុខអ្នកជិះម៉ូតូខុសគេតែឯងហេីយ Rika Minh»។
សូមបញ្ជាក់ថា នៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ ដែលទើបបើកសម្ភោធដាក់អោយប្រើប្រាស់កាលពីព្រឹកមិញនេះ មានគូសគំនូសសម្រាប់អ្នកថ្មើជើង ម៉ូតូ និងរថយន្ត។ ប៉ុន្តែអនិច្ចារបងប្អូនខ្មែរយើងដែលបើកបរម៉ូតូ មិនបានចាប់អារម្មណ៍នឹងគំនូសនេះទេ ហើយនាំគ្នាបន្តទម្លាប់បើកបរលើគន្លងរថយន្តភ្លាមៗតែម្ដង។ ទន្ទឹមនឹងនោះ គេឃើញមានរូបថតមួយសន្លឹកដែលបង្ហាញពីនារីម្នាក់ខុសពីគេ ដែលបើកបរម៉ូតូរបស់ខ្លូននៅលើគន្លងរបស់ម៉ូតូ។
អ្នកនាងសក្ដិសមជាគម្រូសម្រាប់អ្នកបើកបរទោចក្រយាន្តទាំងឡាយ។ សូមគោរពច្បាប់ចរាចរណ័ទាំងអស់គ្នាដើម្បីបញ្ចៀសគ្រោះថ្នាក់ និងកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងប្រទេសរបស់យើង។