ខ្មែរប៉ុស្ដិ៍ Close

សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤ ពាក់ព័ន្ធនឹងការ បែងចែកអាសនៈពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 32
សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤ ពាក់ព័ន្ធនឹងការ បែងចែកអាសនៈពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤ ពាក់ព័ន្ធនឹងការ បែងចែកអាសនៈពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល

ទីបំផុត ! សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងនឹងការបែងចែកអាសនៈ ពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ នៅវេលាម៉ោង៩ និង​១៤នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល។

នៅម៉ោង៨ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖  ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និង​ទី​៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

 

 

អត្ថបទទាក់ទង