ខ្មែរប៉ុស្ដិ៍ Close

អតីតថ្នាក់ដឹកនាំនៃអតីតបក្សសង្គ្រោះជាតិ ៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
អតីតថ្នាក់ដឹកនាំនៃអតីតបក្សសង្គ្រោះជាតិ ៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ អតីតថ្នាក់ដឹកនាំនៃអតីតបក្សសង្គ្រោះជាតិ ៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងនៅមុននេះបន្ដិច នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន០៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

​បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃនោះ រួមមាន៖ ​ទី១៖ លោក អ៊ូ ច័ន្ទរ័ត្ន នៅលេខរៀងទី២២, ទី២៖ ​លោកស្រី ទេព សុធី នៅលេខរៀងទី៦៦, ទី៣៖ ​លោក កង គឹមហាក់ នៅលេខរៀងទី៤៣, ទី៤៖ លោក ជីវ កត្ដា នៅលេខរៀងទី៣៩, ទី៥៖ លោក ច័ន្ទ សិលា នៅលេខរៀងទី៧១។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា លិខិតស្នើសុំរបស់អ្នកទាំង៥ បានដាក់ចូលមកក្រសួងមហាផ្ទៃនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

សូមជំរាបថា ​ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទានយោបាយ ដល់​លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានលិខិតទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក រៀល​ ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់របស់ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ បានធ្វើឡើងបន្ទាប់ពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពីថ្ងៃ​ទី០២ ខែ​មករា ឆ្នាំ២០១៩។ ច្បាប់នេះ បានបើកផ្លូវឱ្យជនទាំងឡាយណា ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយបិទផ្លូវតវ៉ានោះ មានច្រកដើម្បីសុំនិតិសម្បទានយោបាយឡើងវិញ តាមរយៈនាយករដ្ឋមន្រ្តី៕​

អត្ថបទទាក់ទង