ខ្មែរប៉ុស្ដិ៍ Close

    តើ នាងរ៉ូហ្សេត ជាប្រពន្ធអ្នកណាឲ្យប្រាកដ? ឬជាអ្នកដណ្តើមរបស់គេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 8431
    តើ នាងរ៉ូហ្សេត ជាប្រពន្ធអ្នកណាឲ្យប្រាកដ? ឬជាអ្នកដណ្តើមរបស់គេ?តើ នាងរ៉ូហ្សេត ជាប្រពន្ធអ្នកណាឲ្យប្រាកដ? ឬជាអ្នកដណ្តើមរបស់គេ?

    កញ្ញា ពៅ ចាន់រ៉ូហ្សេត ដែលសកម្មជនអតីតបក្សសង្គ្រោះជាតិចាត់ទុកជាវិរៈនារីនោះ ត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ពីរឿងអាស្រូវរវាងនាង និង លោក សោ ចាន់ដេត ហើយដែលល្បីជាងគេគឺរវាងនាង និងលោក ថាច់ សីហា អាណិកជខ្មែរនៅបរទេស ដោយលោក ថាច់ សីហា បានបង្ហោះសារផ្សាតាមបណ្តាញសង្គម នូវភាពស្និតស្នាល ហាក់ប្រកាសប្រាប់មនុស្សទាំងឡាយឲ្យបានដឹងកាន់តែច្បាស់ពីទំនាក់ទំនងពួកគេ ដោយប្រើពាក្យប្រពន្ធពេញៗមាត់។

    កាន់តែច្បាស់ជាងនេះទៅទៀត នៅថ្ងៃទី១៧ ខែឧសភានេះ ហ្វេសប៊ុក ឈ្មោះ Sok so phea បានទម្លាយឯកសារទំនាក់ទំនងគ្នាតាម Messenger រវាង រ៉ូហ្សេត និងលោក អេង រតនា កូនលោក អេង ឆៃអ៊ាង។ សារនោះរៀបរាប់ពីការប្រច័ណ្ឌ ដោយ អេង រតនា ប្រច័ណ្ឌនាងនិង ថាច់ សីហា ផង និងលេចមុខបុរសម្នាក់ទៀត ឈ្មោះ សម ប៊ុណ្ណា អាណិកជនខ្មែរនៅស្រុកបារាំង។

    ហ្វេសប៊ុក ឈ្មោះ Sok so phea ដដែលនោះ បានសរសេទាំងស្រុងយ៉ាងដូចច្នេះ ៖

    ក្រដាស់មិនអាចខ្ចប់ភ្លើង ដំរីងាប់ មិនអាចយកចង្អេរមកបាំង
    នៅទីបំផុត រវាង៤នាក់ តើនរណាជាប្តីពិតប្រាកដរបស់វីរៈនារី រ៉ូហ្សេត?
    1. សោ ចាន់ដេត (អតីតតំណាងរាស្រ្ត) អាយុរាងច្រើន តែមានឥទ្ធិពលក្នុងបក្ស ហើយទ្រព្យ សោ ចាន់ដេត បានប្រគល់ឱ្យ រ៉ូហ្សេត មើលថែ មុនរត់ចោលស្រុក។
    2. អេង រតនៈ (កូនអេង ឆៃអ៊ាង) មិនសូវមានទ្រព្យតែនៅក្មេងហើយសង្ហា។
    3. ថាច់ សីហា (ជាអាណិកជនរូបស្រស់មានទ្រព្យច្រើន) តែមានប្រពន្ធ មានកូនរួចហើយ។
    4. សម ប៉ុនណា (អាណិកជនបារាំងមានទ្រព្យច្រើន) តែមិនសង្ហា អាយុច្រើន គ្មានឥទ្ធិពលក្នុងបក្ស។