ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកីឡាករមួយរូបដែលបានលេងកីឡាតាំងពីអាយុ ១៥ឆ្នាំមក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 41
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកីឡាករមួយរូបដែលបានលេងកីឡាតាំងពីអាយុ ១៥ឆ្នាំមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកីឡាករមួយរូបដែលបានលេងកីឡាតាំងពីអាយុ ១៥ឆ្នាំមក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា លោកគឺជាកីឡាករមួយរូបដែលបានលេងកីឡាជាច្រើនប្រភេទតាំងពីមានអាយុ ១៥ឆ្នាំ រហូតមកដល់បច្ចុប្បន្ន។ ស្ថិតក្នុងវ័យ ១៥ឆ្នាំ ដល់ ៤៨ឆ្នាំ កីឡាដែលលោកចូលចិត្តលេងជាងគេនោះ គឺកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងអុំទូក។

បច្ចុប្បន្ន កីឡាដែលលោកចូលចិត្តលេងបំផុតស្របនឹងវ័យរបស់លោកនាយករដ្ឋមន្ត្រី នោះគឺកីឡាវាយកូនហ្គោល ហើយថែមទាំងមាន License វាយកូនហ្គោលពីប្រទេសបារាំងទៀតផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងបែបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩

តាមរយៈការបង្ហើបឲ្យដឹងពីប្រវត្តិនៃការលេងកីឡាចម្រុះជាច្រើនប្រភេទតាំងពីអាយុ ១៥ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុខភាពល្អមាំមួន ផ្ទុយពីការបំផុសពាក្យចចាមអារាម និងផ្សព្វផ្សាយព័ត៌មានអកុសលទាក់ទងនឹងបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា លោកបានរង់ចាំថ្ងៃនេះយូរមកហើយ ដើម្បីសាកអាវុធថ្មី (ដងវាយកូនហ្គោល) ជាមួយដៃគូប្រកួតចាស់។ បើតាមលោកនាយករដ្ឋមន្ត្រី កីឡាវាយកូនហ្គោល គឺសមស្របខ្លាំងណាស់ជាមួយមនុស្សដែលមានវ័យច្រើន។ លោកថា វាយ ១៨ឡូ ក្នុងចម្ងាយជាង ៧គីឡូម៉ែត្រ ក្នុងរយៈចម្ងាយនេះលោកអាចដើរបានក្នុងចន្លោះ ៣ទៅ៤ គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្ត្រី បានរំលឹកឲ្យដឹងថា ក្នុងវ័យពី ១៥ឆ្នាំ ដល់ ៤៨ឆ្នាំ លោកលេងកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងអុំទូក។ លោកបានឲ្យដឹងថា សំណាងល្អ ប្រទេសមានសន្តិភាព និងការអភិវឌ្ឍ វត្តមានតារាងកូនហ្គោលកើតមាននៅកម្ពុជា លោកចាប់ផ្តើមប្តូរមកវាយកូនហ្គោលនៅឆ្នាំ២០០០ ដោយប្រឡងយក License វាយកូនគោលនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០០១។

លោកនាយករដ្ឋមន្ត្រីបានបង្ហាញ នូវ License សម្រាប់ឆ្នាំ២០១៩ ដែលសហព័ន្ធកូនគោលបារាំងចេញឱ្យលោកមួយឆ្នាំម្តង តាំងពីឆ្នាំ២០០១មក។ លោកថា មិនមែនជាជនជាតិបារាំងទេ តែសម្រាប់កីឡាវាយកូនគោល លោកត្រូវកាន់ License របស់បារាំង ដែលងាយស្រួលដល់ការទៅលេងនៅប្រទេសផ្សេងទៀតដែលមានការចាំបាច់លើការធានារ៉ាប់រង។ ឆ្លៀតពេលនេះ លោកនាយករដ្ឋមន្ត្រីបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

អត្ថបទទាក់ទង