ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ២នាក់ប៉ុណ្ណោះ

ដោយ៖ លី វិទ្យា​​ | ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០​ | កីឡា - សុខភាព |
ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ២នាក់ប៉ុណ្ណោះ ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើងដល់ ១២០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ២នាក់ប៉ុណ្ណោះ

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន ១នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១២០នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយនោះគឺបុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងនៅក្រុងព្រះសីហនុ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយក្រុមទេសចរណ៍បារាំង ជាអ្នកគ្រប់គ្រង និងជាអ្នកធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវទាំងនោះ ។

ឯអ្នកដែលកំពុងសម្រាកព្យាបាលបន្តចំនួន ២នាក់​ គឺស្ត្រីជនជាតិខ្មែរម្នាក់នៅឯខេត្តបន្ទាយមានជ័យ និងបុរសជនជាតិខ្មែរ ១នាក់នៅឯខេត្តកំពង់ឆ្នាំង ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១១៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៥ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង