កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨១៦នាក់ អ្នកជាសះស្បើយចំនួន ៥៥៤នាក់ និងអ្នកស្លាប់ចំនួន ២១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨១៦នាក់ អ្នកជាសះស្បើយចំនួន ៥៥៤នាក់ និងអ្នកស្លាប់ចំនួន ២១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១៤នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៨,២៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០០,១៨២នាក់ និងស្លាប់សរុបចំនួន ២,២១៨នាក់៕