ខ្មែរប៉ុស្ដិ៍ Close

ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងពង្រីកទៅគ្រប់ខណ្ឌក្នុងរាជធានី និងខេត្តកណ្តាលនៅខែក្រោយនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងពង្រីកទៅគ្រប់ខណ្ឌក្នុងរាជធានី និងខេត្តកណ្តាលនៅខែក្រោយនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងពង្រីកទៅគ្រប់ខណ្ឌក្នុងរាជធានី និងខេត្តកណ្តាលនៅខែក្រោយនេះ

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ នឹងពង្រីកទៅគ្រប់ខណ្ឌក្នុងរាជធានី និងខេត្តកណ្តាលនៅខែក្រោយនេះ ដើម្បីកាត់ បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ-១៩។

លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខា ភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងការពារវីរុសកូវីដ ១៩ នៅទូទាំងប្រទេសបានថ្លែងថា នៅក្នុងខែមិថុនាខាងមុខនេះ វ៉ាក់សាំងមួយចំនួនទៀតនឹងមកដល់ប្រទេសកម្ពុជា ជាបន្ត បន្ទាប់ដែលរំពឹងថា គ្រប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញនឹងអាចចាក់ជូនដល់ប្រជា ពលរដ្ឋទាំងអស់។

លោកជំទាវបន្តថា យុទ្ធនាការនៃការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋនឹងពង្រីកទៅគ្រប់ខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ដែលអាចនឹងចាប់ផ្តើមពីខែមិថុនាតទៅ នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងបន្ថែមទៀត តាមការគ្រោងទុក គឺវ៉ាក់សាំងចំនួន១ លានដូស នឹងមក ដល់នៅថ្ងៃទី ២៣ ខែឧសភា ខណៈបច្ចុប្បន្នកំពុងចាក់វ៉ាក់ សាំងនៅក្នុងខណ្ឌចំនួន៨។

លោកជំទាវបញ្ជាក់ថា វ៉ាក់ សាំងការពារវីរុសកូវីដ ១៩ គឺជួយក្នុងការបង្កើតនូវកងការ ពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ ១៩ ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។

«អ៊ីចឹងនៅពេលដែលវ៉ាក់សំាងមកដល់ ដើម្បីពង្រីកបន្តនៅតំបន់ការចាក់របស់យើងនេះ ទៅដល់ខណ្ឌដែលនៅសេសសល់ផ្សេងៗទៀត។ ហើយការធ្វើបែបនេះគឺទៅតាមចំនួនវ៉ាក់សំាងដែល យើងទទួលបាន អ៊ីចឹងនៅ សល់ខណ្ឌផ្សេងទៀតនេះ២ ទៅ៣ខណ្ឌ អាចនឹងចាប់ផ្តើមបន្តអាស្រ័យទៅលើវ៉ាក់សំាង ដែលយើងមាននៅក្នុងដៃស្រាប់ ។ប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយនៅក្នុងខែមិថុនាវ៉ាក់សំាងមួយចំនួនទៀតនឹងមកដល់ ដូចនេះយើងរំពឹងថាខែមិថុនាខាងមុខនេះ យើងនឹងចាក់បានគ្រប់ខណ្ឌទាំង អស់នៅក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌតែម្តង។ ហើយមិនតែប៉ុណ្ណោះទេ យើងនឹងពិចារណាសិក្សាមើលឱ្យបាន លម្អិត ពីលទ្ធភាពដែលយើងទទួលបានវ៉ាក់សំាង និងវ៉ាក់សំាងដែលនៅសល់ក្នុងដែរបស់យើងនេះ គឺយើងនឹងរុញវ៉ាក់សំាងនេះ ទៅចាក់ជូនបងប្អូននៅខេត្តកណ្តាល ហើយនៅពេលដែលមានវ៉ាក់សាំងបញ្ជូនមកកម្ពុជាជាបន្តទៀត យើងនឹងរុញវ៉ាក់សាំងនេះទៅចាក់ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នៅពេលដែលយើងចាក់បានគ្រប់ចប់អស់ក្នុងខេត្តកណ្តាល» ។

លោកជំទាវវជ្ជបណ្ឌិត បានបញ្ជាក់ថា គម្រោងនៃដំណើរ ការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋកុំឱ្យជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ទៅរកភាពធម្មតាវិញ ក៏មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មីដែរ ដើម្បីចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិកម្រើកឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ៕

អត្ថបទទាក់ទង