ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញសម្រេចយកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញសម្រាប់ធ្វើចត្តាឡីស័កអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រី ហុង គ្រី និងគណៈប្រតិភូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 70
ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញសម្រេចយកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញសម្រាប់ធ្វើចត្តាឡីស័កអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រី ហុង គ្រី និងគណៈប្រតិភូ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញសម្រេចយកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញសម្រាប់ធ្វើចត្តាឡីស័កអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រី ហុង គ្រី និងគណៈប្រតិភូ

ក្រសួងសុខាភិបាលបានអោយដឹងនាយប់ថ្ងៃសៅរ៍ទី​ ៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ខ្លួននិងរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចជ្រើសយកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានទីតាំងនៅផ្លូវកែវចិន្ដា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ធ្វើចត្តាឡីស័កអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុង គ្រី និងគណៈប្រតិភូ ដែលតបតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បើតាមក្រសួង ការធ្វើចត្តាឡីស័កនេះ​ នឹងចាប់ផ្ដើមពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះតទៅ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង