ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចកុំឱ្យប្រជាពលរដ្ឋទិញថ្នាំដើម្បីលេបការពារពីជំងឺកូវីដ-១៩ នៅតាមឱសថស្ថាននានា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
លោកស្រី ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចកុំឱ្យប្រជាពលរដ្ឋទិញថ្នាំដើម្បីលេបការពារពីជំងឺកូវីដ-១៩ នៅតាមឱសថស្ថាននានា លោកស្រី ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចកុំឱ្យប្រជាពលរដ្ឋទិញថ្នាំដើម្បីលេបការពារពីជំងឺកូវីដ-១៩ នៅតាមឱសថស្ថាននានា

មន្ត្រីជាន់ខ្ពស់សុខាភិបាល បានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋ កុំទិញថ្នាំតាមឱសថស្ថាននានាដើម្បីលេបការពារជំងឺកូវីដ-១៩ ខណៈដែល មកដល់ពេលនេះ មិនទាន់មាន ការបញ្ជាក់នូវឱសថណាមួយសម្រាប់ការពារកូវីដឥ១៩ ក្រៅពីការចាក់វ៉ាក់សាំងនោះទេ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ឱ្យដឹងថាក្នុងរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាចពីជំងឺកូវី-១៩ បាននាំគ្នាទៅទិញថ្នាំនៅតាមឱសថស្ថាននានា ដើម្បីលេបការពារកុំឱ្យកើតជំងឺកូវីដ-១៩ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។

លោកជំទាវបន្តថា មកដល់បច្ចុប្បន្ននេះ ក៏មិនទាន់មានអ្នកវិទ្យាសាស្ត្រណាបញ្ជាក់ ឬផ្សព្វផ្សាយអ្វីមូយពីលក្ខណៈបច្ចេកទេសពីអង្គការសុខភាពពិភពលោក ឬអ្វីណាទៀត ដែលបានបង្ហាញថា រកឃើញឱសថសម្រាប់លេបការពារជំងឺកូវីដ-១៩ ក្រៅតែពីការចាក់វ៉ាក់សាំងនោះដែរ។ ព្រោះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺអាចជួយការពារសរីរាង្គក្នុងខ្លួនរបស់យើង កុំឱ្យវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ។ លោកជំទាវវេជ្ជបណ្ឌិត ស្នើដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យភ័យខ្លាចរត់ទិញថ្នាំតាមឱសថស្ថាន ដើម្បីយកមកលេបការពារជំងឺកូវីដ-១៩ អី។

ផលប្រយោជន៍របស់វ៉ាក់សាំងគឺបានជួយអាយុជីវិត ប្រជាពលរដ្ឋរបស់យើងធំធេងណាស់ អ៊ីចឹងក្រៅតែពីវ៉ាក់សាំង នេះ គឺមិនទាន់មានឱសថណាដែលបានបញ្ជាក់ថាជាឱសថសម្រាប់ការពារជំងឺកូវីដ-១៩នោះទេ។ ប្រសិនបើយើងភ័យខ្លាច យើងត្រូវប្រែក្លាយនូវ ភាពភ័យខ្លាចរបស់យើងនេះ កុំឱ្យទៅស្លន់ស្លោ ភ័យមែន តែកុំស្លន់ស្លោ ហើយត្រូវចេះភ័យហើយ ប៉ុន្តែត្រូវចេះប្រែក្លាយភាពភ័យខ្លាចរបស់យើង យើងត្រូវរកវិធានការអនុវត្តនូវវិធាន ការពារដើម្បីកុំឲ្យវីរុសកូវីដ-១៩ ឆ្លងចូលមកក្នុងខ្លួនរបស់យើង។ មិនមែនយើងភ័យឆ្លងយើងអត់អនុវត្តនូវការការពារ តែយើងបែរជាទៅទិញថ្នាំដើម្បីលេបយកមកការពារខ្លួន ហើយសួរថាការពារបានដែរឬទេ ថ្នាំដែលបងប្អូនទិញយកមកហ្នឹង ខ្ញុំសុំបញ្ជាក់ជូនមិនមែនជាថ្នាំ សម្រាប់ការពារទេ ព្រោះវាការពារមិនបានទេ ព្រោះថ្នាំយើងមិនអាចលេប ២ទៅ ៣ខែនោះទេ វាមានកម្រិតនូវការប្រើប្រាស់របស់វា ហើយនៅពេលយើងលេបទៅ យើងអត់បានការពារ អ៊ីចឹងយើងនឹងមានលទ្ធភាពឆ្លងកូវីដ-១៩ហ្នឹងគ្រប់ពេលទាំងអស់។

លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ ៣កុំនិង ៣ការពារ ជាប់ជានិច្ច ព្រោះប្រសិនបើប្រជាពលរដ្ឋអនុវត្តវិធានការនេះបានខ្ជាប់ខ្ជួន នោះពលរដ្ឋខ្លួនឯង នឹងចៀសផុតពីការឆ្លងមេរោគកូវីដ-១៩ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវមួយនេះ ពីសហគមន៍មូលដ្ឋានរបស់យើង៕

អត្ថបទទាក់ទង