ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 30
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប

ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅដោយរលូន ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ខណៈបិទបុណ្យសមុទ្រនេះធ្វើឡើង ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកទី១ ដែលសម្តេចបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ហើយអញ្ជើញទាំងបើក និងបិទ។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាច់បន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ រៀបចំស្តង់ពិព័រណ៍រហូតដល់ទៅ៥០០ ដែលចំនួននេះបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុន។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញហើយ។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច មិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ មិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្តែងក្នុងពេលកម្ពុជាជួបជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍ប៉ះពាល់យ៉ាងខ្លាំង។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍ត្រូវគិតនៅគ្រប់ទីកន្លែង ហើយមិនត្រូវគិតតែអ្នកទេសចរក្រៅប្រទេសនោះទេ ត្រូវគិតពីអ្នកទេសចរក្នុងប្រទេសផងដែរ។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលជំងឺកូវីដ១៩ រាតត្បាត ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនបានស្គាល់ដឹកដីខ្មែរនៅតាមតំបន់ឆ្ងាយៗ។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលិតផលវិស័យទេសចរណ៍ខុសពីវិស័យដទៃ ពោលផលិតផលវិស័យទេសចរណ៍ ផលិតក្នុងស្រុក ប្រើប្រាស់នៅក្នុងស្រុក។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានដាក់ចេញគោលនយោបាយ ពង្រឹងខ្សែក្រវាត់បៃតង ពោលគឺបង្កើនសកម្មភាពផលិតផលិតផល ដើម្បីផ្គត់ផ្គង់នៅនឹងកន្លែងតំបន់ទេសចរណ៍។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាំដុះ ការចិញ្ចឹម និងបង្កើតផលិតផលនានា សម្រាប់តំបន់តំបន់ទេសចរណ៍ គឺជាចំណុចសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចខេត្ត និងមូលដ្ឋាន។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា លិខិតឆ្លងដែនសម្តេចត្រូវបានអាជ្ញាធរអង់គ្លេសពិនិត្យ និងភ្ញាក់ផ្អើល ពេលឃើញសម្តេចជាជនជាតិខ្មែរទី១ ទៅរៀននៅអង់គ្លេស។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ ធ្វើច្រើននិយាយតិច។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ខេត្តកែប ឱ្យទទួលបានពានរង្វាន់ផ្សេងៗជាបន្តបន្ទាប់។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍ខេត្តកែប គឺជាការផ្តល់ផលប្រយោជន៍ជូនដល់ពលរដ្ឋខេត្តកែប។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការមេដែលបានរៀបចំឡើង ដើម្បីថែរក្សាខេត្តមានសក្តានុពលទេសចរណ៍រក្សាពេលវែង មិនមែនដើម្បីរយៈពេលខ្លី។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរទាំង៤ គឺមិនមែនដើម្បីប្រកួតប្រជែងរវាងខេត្ត និងខេត្តនោះទេ តែត្រូវឱ្យជួយទាញប្រយោជន៍គ្នាទៅវិញទៅវមក។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដើរដោយមានផែនការច្បាស់លាស់ នឹងធ្វើឱ្យដើរបានយូរអង្វែង។
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍។
  22. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសន្តិភាព គ្មានឡើងការមកលេងខេត្តកែប។
  23. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក និងសមជាតារារះនាទិសនិរតី។
  24. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរតភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ក្នុងប្រទេសដើម្បីជំរុញការតភ្ជាប់ដំណើរទេសចរណ៍។
  25. សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យយកចិត្តទុកដាក់ដាក់ជំរុញកសិទេសចរណ៍។
  26. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើសន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។
  27. សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាត៕

Fresh News

អត្ថបទទាក់ទង