ខ្មែរប៉ុស្ដិ៍ Close

រលកយក្ស​ស៊ូណាមិ បំផ្លាញ​ផ្ទះសំបែង និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ឥណ្ឌូណេស៊ីកាលពីម្សិលមិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 6
រលកយក្ស​ស៊ូណាមិ បំផ្លាញ​ផ្ទះសំបែង និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ឥណ្ឌូណេស៊ីកាលពីម្សិលមិញ រលកយក្ស​ស៊ូណាមិ បំផ្លាញ​ផ្ទះសំបែង និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ឥណ្ឌូណេស៊ីកាលពីម្សិលមិញ

រលកយក្សស៊ូណាមិ ដែលមានកម្ពស់ ២ម៉ែត្រ បានវាយប្រហារទៅលើក្រុង Palu និង Donggala ដែលជាប់សមុទ្រ ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ បណ្ដាលឲ្យរលំផ្ទះ កាត់ផ្តាច់អគ្គិសនី និងបណ្ដាលឲ្យមានមនុស្សស្លាប់មួយចំនួន។

រលកយក្សស៊ូណាមិនេះ បង្កឡើងដោយរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ ដែលមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីក្រុងដែលទទួលផលប៉ះពាល់។

អ្នកនាំពាក្យទីភ្នាក់ងារ​គ្រោះមហន្តរាយ បានឲ្យដឹងថា ចំនួនអ្នកស្លាប់មិនទាន់ត្រូវបានដឹងនៅឡើយ ប៉ុន្តែរបាយការណ៍បឋមបង្ហាញថា មានអ្នកស្លាប់ដោយសារការរលំបាក់អគារ។

មនុស្សជាង ៦០ម៉ឺននាក់ រស់នៅក្រុង Palu និង Donggala ។

កងកម្លាំង និងភ្នាក់ងារជួយសង្គ្រោះ បានចុះទៅដល់ទីតាំង និងប្រើប្រាស់កប៉ាល់ ព្រមទាំងឧទ្ធម្ភាគចក្រ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ខ្លួន។

សូមរំឭកថា ក្រុង Palu ដែលធ្លាប់រងការរញ្ជួយដី កម្រិត ៦,២ រ៉ិចទ័រ កាលពីឆ្នាំ២០០៥ គឺជាតំបន់ទេសចរណ៍ឆ្នេរ ដែលទាក់ទាញអ្នកទេសចរជាច្រើន។

កាលពីឆ្នាំ២០០៤ រញ្ជួយដីមួយដែល​បង្កឡើង​នៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានបង្កជារលកយក្សស៊ូណាមិ បណ្ដាលឲ្យ​មានមនុស្សស្លាប់​ ២២៦០០០នាក់ ក្នុង​ ១៣ប្រទេស។ ក្នុងនោះ ឥណ្ឌូណេស៊ី មានអ្នកស្លាប់​ច្រើនជាងគេ ចំនួន ១២ម៉ឺននាក់៕

ទស្សនាវីដេអូផ្សេងៗ៖

https://youtu.be/F05edMisEJE

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង