ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ជាង១ម៉ឺន ៨ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 54

នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ជាង១ម៉ឺន ៨ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៖

  1. ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរសម្តេច នរោត្តម មុនិនាថ សីហនុ ព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួនគង់ប្រដាប់ជាម្លប់​ដ៏ត្រជាក់​សម្រាប់ប្រជារាស្ត្រខ្មែរ ក្នុងឱកាសបុណ្យចម្រើនព្រជន្មគម្រប់៨៧ព្រះវស្សា យាងចូល ៨៨ព្រះវស្សា។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុជីវិតរបស់តែងតែយកទៅប្តូរជាមួយ​សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងអាយុជីវិតរបស់ជាតិ។ សម្តេចតេជោ បានយកជីវិតទៅតស៊ូរំដោះជាតិពីរបបខ្មែរក្រហម យកជីវិតដើម្បីបញ្ចប់សង្គ្រាម និងយកជីវិត ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខនេះនឹងមានរោងចក្រផលិតស៊ីម៉ង់តិ៍នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានប្រមាន ២លានតោនក្នុងមួយឆ្នាំ។
  4. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះការជម្នះរបស់សម្តេចនៅចំពោះមុខសភា កាលពីអតីតកាលឱ្យប្រជាពលរដ្ឋលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៤, លេខ៣ និងលេខ២។
  5. គិតចាប់ពីឆ្នាំ១៩៩៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះខេត្តកំពង់ស្ពឺចំនួន១១លើក។ ស្រុកសំរោងទង និងគងពិសី សម្តេចអញ្ជើញចុះច្រើនជាងគេ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីពេលមុនមិនមាននរណាមើលឃើញថា ខេត្តកំពង់ស្ពឺ ជាខេត្តមានអត្រារោងចក្រ សហគ្រាសច្រើនជាងលំដាប់លេខ២ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលកំពង់ស្ពឺមាននាពេលបច្ចុប្បន្ន គឺបានមកពីការរក្សាបាននូវសុខសន្តិភាព។
  7. សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា បើគ្មានរោងចក្រ សហគ្រាសទេ តើប្រជាពលរដ្ឋកំពុងធ្វើអ្វី? ចម្លើយមានតែពីរទេ គឺធ្វើចំណាកស្រុក និងធ្វើស្រែ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងណាស់ ដើម្បីការរីកចម្រើនរបស់ជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអញ្ជើញចុះជួបកម្មករ កម្មការិនីជាបន្តបន្ទាប់មិនអត់ប្រយោជន៍នោះទេ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចចុះជួបកម្មករ កម្មការិនី មិនមែនជាការជិះមើលផ្កានោះទេ។
  11. សម្តេចតេជោ ហ៊ុន សែន ប្រកាសណែនាំឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសម្រាប់ស្ត្រី​មានផ្ទៃពោះ ត្រូវគិតទៅតាមចំនួនកូនក្នុងផ្ទៃ។
  12. សម្តេចតេជោ ហ៊ុន សែន បបួលអ្នកនិយាយថា កម្ពុជាមិនរីកចម្រើន ហើយក្រទៅក្រទៅនោះ ហ៊ានស្បថដែរទេ?
  13. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ និយោជិត និងថៅកែរោងចក្រ រួមគ្នាកសាងសហគមន៍សុខសាន្តនៅតាមរោងចក្រ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមអត់មានទៀតទេ ថ្នាក់ដឹកនាំខេត្តនីមួយត្រូវគិតគូរពីការជំរុញសេដ្ឋកិច្ច។
  15. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ និយោជិត កុំអាលបោះបង់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
  16. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងកំពុងធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត។ សម្តេចតេជោ ហ៊ុន សែន ព្រមានថា អ្នកគូសសន្លឹកឆ្នោត ប្រយ័ត្នប្រឈមនឹងផ្លូវច្បាប់៕

Fresh News

អត្ថបទទាក់ទង