សម្តេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ
នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅ អាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ដើម្បីត្រៀមរៀបចំកម្មវធីនេះ មន្ត្រីជាន់ ខ្ពស់កម្ពុជា ជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅ គឺបានចុះទៅពិនិត្យទីតាំង ប្រារព្ធទិវាមច្ឆជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ដែល រួមមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ថ្ងៃទី០១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធ ទិវាមច្ឆជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ វារិជាត និងអភិវឌ្ឍន៍ធនធានជលផលឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕