ខ្មែរប៉ុស្ដិ៍ Close

តម្លៃ​ប្រេង​នៅ​ចក្រភព​អង់គ្លេស​បន្ត​ឡើង​កាន់តែខ្លាំង

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 206
តម្លៃ​ប្រេង​នៅ​ចក្រភព​អង់គ្លេស​បន្ត​ឡើង​កាន់តែខ្លាំង តម្លៃ​ប្រេង​នៅ​ចក្រភព​អង់គ្លេស​បន្ត​ឡើង​កាន់តែខ្លាំង

ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស «RAC» បានរាយការណ៍កាលពីថ្ងៃអង្គារថា «តម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូតនៅចក្រភពអង់គ្លេសបានកើន ឡើងដល់កម្រិតខ្ពស់បំផុតកាលពីចុងសប្តាហ៍មុន» ហើយក្រុមហ៊ុននេះក៏បានលើកឡើងផងដែរអំពី «និន្នាការដ៏គួរឱ្យព្រួយបារម្ភនៃតម្លៃប្រេងឥន្ធនៈដែលបាន បន្តកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស»។

ក្រុមហ៊ុន RAC បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា «កាលពីថ្ងៃអាទិត្យ តម្លៃជាមធ្យមនៃប្រេងសាំងបានកើន ដល់កំណត់ត្រាថ្មីគឺ ២,៣២ ដុល្លារអាមេរិកក្នុងមួយលីត្រ»។ ក្រុមហ៊ុននេះ​បាន​បន្ថែម​ថា «តម្លៃប្រេង​បាន​បន្តកើនឡើង​នៅ ក្នុងរយៈពេល ៥ សប្តាហ៍​ជាប់ៗ​គ្នា ខណៈដែលកាលពី​ពាក់​កណ្តាល​ខែ​ឧសភា ប្រេង​សាំង​មួយ​លីត្រ​មាន​តម្លៃ ២,០២ ដុល្លារអាមេរិក»។

ទិន្នន័យរបស់ RAC បានបង្ហាញថា «ប្រេងម៉ាស៊ូតក៏បានកើន ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានផង ដែរកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយបានឈានដល់តម្លៃ ២,៤០ ដុល្លារអាមេរិកក្នុងមួយលីត្រ»។ អ្នកនាំពាក្យរបស់ RAC លោក Simon Williams បាននិយាយថា «សម្រាប់រថយន្តគ្រួសារការចាក់សាំងបំពេញធុង ៥៥ លីត្រនៅពេលឥឡូវនេះមានតម្លៃដល់ជិត ១០៤ ផោន (១២៧ ដុល្លារអាមេរិក) ខណៈដែលប្រេងម៉ាស៊ូតមានតម្លៃជិត ១០៨ ផោន (១៣២ ដុល្លារ)»។

យោងតាម ​​RAC «ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនឹងបង្កឱ្យមានវិបត្តិតម្លៃនៃការចំណាយលើការរស់នៅប្រចាំថ្ងៃ ហើយស្ថានការណ៍បាននិងកំពុងវិវឌ្ឍកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានកូដកម្មនៅលើផ្លូវដែកនៅក្នុងសប្តាហ៍នេះនៅចក្រភពអង់គ្លេស»។ ក្រុមហ៊ុន​នេះបាន​កត់​សម្គាល់​ថា «នៅពេលឥឡូវ​នេះ តម្លៃ​សាំង​អាចនឹង​​ឈប់​ឡើង​ថ្លៃ​ ពីព្រោះ​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​បន្តិចហើយ»។

បច្ចុប្បន្ន ប្រេងឆៅ ប្រភេទ Brent របស់ពិភពលោកកំពុងត្រូវបានជួញដូរក្នុងតម្លៃ ១១៦ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍ (ជាង ១២៣ ដុល្លារកាលពី ២ សប្តាហ៍មុន)។

ក្រុមហ៊ុន RAC បាន និយាយថា «ទោះជា យ៉ាងណាក៏ដោយ ប្រេងម៉ាស៊ូតអាចនឹងកាន់តែមានតម្លៃថ្លៃជាងមុន ដោយក្នុងនោះ ការចាក់មួយពេញធុងអាចមានតម្លៃរហូតដល់ ១១០ ផោន (ជាង $១៣៥)»។ RT

អត្ថបទទាក់ទង