មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញសេចក្តីថ្លែងការណ៍ការពារគោលជំឈររបស់ខ្លួនថាមិនពាក់ព័ន្ធនិងនយោបាយ
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ព្រមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលអាចប្រឈមនឹងការបិទទ្វារ ដោយភ្ជាប់បញ្ហាជាមួយលោក កឹម សុខា ដែលធ្លាប់បាននិយាយតាមរយៈ CBN ថា ខ្លួនគាត់ទទួលបញ្ជាពីអាមេរិក ឲ្យដកខ្លួនថយពីនយោបាយមួយរយៈ និងបានឲ្យលោក កឹម សុខា បង្កើតអង្គការមួយឈ្មោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងធ្វើសកម្មភាពដើម្បីគាស់ពីខាងក្រោមក្នងផែនការផ្លាស់ប្តូររដ្ឋាភិបាលនោះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងមហាផ្ទៃពិនិត្យមើល ថាតើនឹងបិទទ្វារមេជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះឬយ៉ាងណា?
ដើម្បីបញ្ជាក់ថា ខ្លួនស្អាតស្អំ នៅរសៀលថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយការពារគោលជំឈររបស់ខ្លួនថាមិនពាក់ព័ន្ធនិងនយោបាយឡើយ។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖