ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៥៥នាក់ អ្នកជាសះស្បើយចំនួន ៣២៨នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1317
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៥៥នាក់ អ្នកជាសះស្បើយចំនួន ៣២៨នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៥៥នាក់ អ្នកជាសះស្បើយចំនួន ៣២៨នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៥៥នាក់ អ្នកជាសះស្បើយចំនួន ៣២៨នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៨០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៣ ៥១០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៩ ១១៤នាក់ និងស្លាប់សរុបចំនួន ១ ៩១៦នាក់៕

    អត្ថបទទាក់ទង