ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​វប្ប​ធម៌​ និងវិចិត្រសិល្បៈ ជួសជុល​ព្រះ​ពុទ្ធរូប​ប្រាសាទ​ចតុមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 39
ក្រសួង​វប្ប​ធម៌​ និងវិចិត្រសិល្បៈ ជួសជុល​ព្រះ​ពុទ្ធរូប​ប្រាសាទ​ចតុមុខ ក្រសួង​វប្ប​ធម៌​ និងវិចិត្រសិល្បៈ ជួសជុល​ព្រះ​ពុទ្ធរូប​ប្រាសាទ​ចតុមុខ

​ប្រជាជន និងអ្នក​ស្រឡាញ​វប្ប​ធ៌​ម​មានការ​ភ្ញាក់ផ្អើល និងកោតសរសើរ​យ៉ាងខ្លាំងដល់​ក្រុមអ្នក​ភិ​រក្សរបស់នាយកដ្ឋាន​គាំពារ និងអភិរក្ស​សំណង់​បុរាណនៃក្រសួង​វប្ប​ធ៌​ម​ និងវិចិត្រសិ​ល្បៈ នៅពេលដែល​ក្រុមការងារ​នេះកំពុងធ្វើការ​ជួសជុលប្រាសាទ​ចតុ​មុខ នៃ​ក្រុម​ប្រាសាទបាកាណ ​(​ព្រះ​ខ័​នកំពង់ស្វាយ​) ​នៅ​ខេត្តព្រះវិហារ ហើយ​ពួក​អ្នកជំនាញ​បាន​កាយ​ចេញ​នូវប្រអប់​ព្រះបាតព្រះ​ពុទ្ធរូប​មួយអង្គ​ដែល​បាន​បាក់បែក និងប្រមូល​ផ្គុំ​រូប​បដិមា​ដើម្បី​រៀបចំដំណើរការ​ជួសជុល​ឡើងវិញ។

លោក គឹម សុ​ធិ​ន ប្រធាននាយកដ្ឋាន​គាំពារ និងអភិរក្ស​សំណង់​បុរាណ នៃក្រសួងវប្ប​ធ៌​ម​ និងវិចិត្រ​សិ​ល្បៈ បានឱ្យដឹងថា «ពេលនេះ​ក្រុម​អ្នកជំនាញ​របស់​យើងដែលមានគ្នា ៤៤នាក់​ កំពុងរៀបចំ​ផ្គុំ និងជួសជុល​ព្រះ​ពុទ្ធរូប​បុរាណ មួយអង្គ​យ៉ាង​ធំ យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​ក្រុម​ការងាររបស់​យើង​ក៏បាន​ប្រមូលបំណែ​កនៃ​រូប​បដិមា​ទាំងនោះ​ដើម្បី​ផ្គុំ​សាកល្បងមុននឹងធ្វើការជួសជុល។ នៅទីនេះ​យើង​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​អភិរក្ស ដែល​ទាមទារ​ឱ្យ​ក្រុមជំនាញ​យើង​យកចិត្ត​ទុ​កដាក់​បំផុត»

គម្រោងការ​ជួសជុល​ចតុមុខ​នៃ​ក្រុម​ប្រាសាទ​បាកាណ (​ព្រះ​ខ័​នកំពង់ស្វាយ​) នៅ​ខេត្តព្រះវិហារនេះ ​បើក​ការដ្ឋាន​កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ក្រោម​ការ​ឧ​ប​ត្ថ​ម្ភពី​សំ​ណាក់លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមាន​ការ​ឧ​ប​ត្ថម្ភ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីសប្បុរសជនផងដែរ៕