ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចាំបាច់ក្នុងការបិទប្រទេសម្តងទៀតនោះទេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 79
សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចាំបាច់ក្នុងការបិទប្រទេសម្តងទៀតនោះទេ សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចាំបាច់ក្នុងការបិទប្រទេសម្តងទៀតនោះទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលឡើងវិញក៏ដោយ ក៏គ្មានការចាំបាច់ក្នុងការបិទប្រទេសម្តងទៀតនោះទេដោយសារប្រជាពលរដ្ឋយើង បានចាក់វ៉ាក់សាំងបានច្រើនដូសហើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាយើង ក៏នៅតែអនុញ្ញាតឱ្យទេសចរបរទេស ដែលបានចូលមកកម្ពុជា មិនចាំបាច់ធ្វើចត្តាឡីស័កដដែល។ ទន្ទឹមនឹងនោះ សម្តេចក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កន្លងមកមានអ្នកស្នើសុំសម្តេចថាកុំឱ្យបិទរោងចក្រដោយសារកម្មករត្រូវការការងារធ្វើដើម្បីចិញ្ចឹមជីវិត។ ចំណុចនេះ សម្តេចតេជោ បានធានាជូនកម្មករថានឹងមិនមានការបិទរោងចក្រនោះឡើយ៕


អត្ថបទទាក់ទង