ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ការផ្អាក EBA ២០% មិនបានប៉ះពាល់អ្វីទាំងអស់ដល់សេដ្ឋកិច្ចកម្ពុជាអំឡុងពេលកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 99
សម្តេចតេជោ ហ៊ុន សែន៖ ការផ្អាក EBA ២០% មិនបានប៉ះពាល់អ្វីទាំងអស់ដល់សេដ្ឋកិច្ចកម្ពុជាអំឡុងពេលកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន៖ ការផ្អាក EBA ២០% មិនបានប៉ះពាល់អ្វីទាំងអស់ដល់សេដ្ឋកិច្ចកម្ពុជាអំឡុងពេលកូវីដ-១៩

ឆ្លើយតបទៅនឹងសំណួរនៅក្នុងអង្គសន្និសីទអន្តរជាតិលើកទៅ២៦តាមប្រព័ន្ធអនឡាញ ស្តីពី«អនាគតរបស់អាស៊ី» ក្រោមប្រធានបទ«ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប (EBA) ដល់កម្ពុជា លែងមានឥទ្ធិពលអ្វីទាំងអស់ អំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ពីការរាត្បាតនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន នៅតែការពារខ្លួនថាការដក២០%នៃEBA ពីសហភាពអឺរ៉ុបគឺជារឿងដ៏អយុត្តិធម៌ដែលធ្វើឡើងមិនស្របតាមស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជានៅតែបន្តការនាំចូលអឺរ៉ុបដោយបង់ពន្ធ២០% និងរៀបចំយន្តការប្រជាធិបតេយ្យរបស់ខ្លួនដោយមានការរៀបចំការបោះឆ្នោតតាមកាលកំណត់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើគ្មានការរាលដាលពីជំងឺកូវីដ-១៩ទេ ការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA អាចជះឥទ្ធិពលអវិជ្ជមានបន្តិចបន្តួចដល់សេដ្ឋកិច្ចកម្ពុជា ឬបន្តិចបន្តួចនៃពាណិជ្ជកម្មកម្ពុជារវាងកម្ពុជាជាមួយនឹងសហភាពអឺរ៉ុប ក៏ប៉ុន្តែដោយសារតែកូវីដ-១៩ ការផ្អាកផ្នែកខ្លះនៃ EBA លែងមានឥទ្ធិពលអ្វីទាំងអស់ដោយសារការប៉ះពាល់ពីកូវីដ-១៩មកលើសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសាកលលោកទាំងមូលវាមានទំហំធំមហាសាល»៕

អត្ថបទទាក់ទង