ខ្មែរប៉ុស្ដិ៍ Close

បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានខ្មែរក្រហមទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានខ្មែរក្រហមទេ បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានខ្មែរក្រហមទេ

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានវត្តមានខ្មែរក្រហមនៅកម្ពុជាទេ។

ការបញ្ជាក់របស់លោក សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ រៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ»។ កិច្ចពិភាក្សានេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, លោក ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោក ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ។

លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះ៖ «ប្រសិនបើមិនទម្លាក់គ្រាប់បែកទេ បើសិនជាអាមេរិក មិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ដែលប្រើប្រាស់ទឹកដីកម្ពុជា នៅពេលនោះ អ្នកឱ្យខ្ញុំមិននិយាយទេចាំទៅមើលប្រវត្តិសាស្ត្រខ្លួនឯង ប្រហែលជាគ្មានវត្តមានខ្មែរក្រហមទេ»។

ត្រង់ចំណុចនេះលោក សុខ ទូច ក៏បានចោទជាសំណួរថា តើហេតុអ្វីបានជាខ្មែរក្រហមឈ្នះរបបសាធារណរដ្ឋ លន់ ណុល ដែលមានការជួយជ្រោមជ្រែងពីសំណាក់មហាអំណាចអាមេរិកលឿនម៉េស…?

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្ថែមទៀតថា ហេតុអីបានខ្មែរក្រហមឈ្នះ របបសាធារពណរដ្ឋខ្មែរ ប៉ុន្តែសហរដ្ឋអាមេរិក បាននិយាយហើយថា សូមកុំបន្ទោសគាត់ គឺប្រទេសគាត់មិនបានចូលដៃធ្វើរដ្ឋប្រហារ ប៉ុន្តែអាមេរិក បានចូលដៃទម្លាក់គ្រាប់បែក ដែលធ្វើឱ្យក្រុមខ្មែរក្រហម មានឱកាសចូលក្នុងប្រទេសកម្ពុជា។ ដូច្នេះ ហេតុអ្វីបានជាខ្មែរក្រហមឈ្នះ គឺភាពខ្ជិលរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានអ្នកនយោបាយណា ឬក្រុមណាមួយបានសន្យាថា ឱ្យពួកគាត់រស់នៅស្រួល (ដូចអ្វីដែលពួក ប៉ុល ពត) បានសន្យាថា នៅពេលពួកគេឡើងកាន់អំណាចប្រជាពលរដ្ឋមានសិទ្ធិស្មើៗគ្នា ទាំងនេះគឺដោយសារតែសម័យនោះមានគម្លាតគ្នាយ៉ាងរវាងអ្នកមាន និងអ្នកក្រ ដែលធ្វើឱ្យប្រជាជនខ្មែរជាចម្រើនសម្រុកចុះ ចូលទៅធ្វើជាទាហានរបស់ខ្មែរក្រហម។

លោក សុខ ទូច បានបញ្ជាក់បន្តថា ត្រង់ចំណុចនេះ បានបង្ហាញឱ្យពីទិដ្ឋភាពចំនួន៥គឺ ទី១៖ ភាពស្មើគ្នា, ទី២៖ ស្អប់វប្បធម៌ពួកបញ្ចឹមប្រទេស, ទី៣៖ ភាពមានក្រ គម្លាតមានក្រ, ទី៤៖ បញ្ហាទម្លាក់គ្រាប់បែក ដែលប្រជាជនឮស្នូរ និងទី៥៖ បំផុសចូលចិត្តជឿភាពពិចារណញ្ញាណ ៕

អត្ថបទទាក់ទង