ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាអាមេរិកលោក Ted Yoho ថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកម្ពុជា-អាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ឯកសារ 36
សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាអាមេរិកលោក Ted Yoho ថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកម្ពុជា-អាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាអាមេរិកលោក Ted Yoho ថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកម្ពុជា-អាមេរិក

ក្នុងសារលិខិតឆ្លើយតបទៅកាន់ លោក ថិត យ៉ូហូ សមាជិកសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់ប្រាប់សមាជិកសភារូបនេះថា កន្លងមកមានការងារមួយចំនួន ដែលប្រទេសទាំងពីរអាចឯកភាពគ្នា ហើយក៏មានបញ្ហាមួយចំនួនទៀត ដែលមិនឯកភាពគ្នា ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយដល់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខ្ញុំយល់ថា មានការងារមួយចំនួន ដែលយើងអាចឯកភាពគ្នា ហើយក៏មានបញ្ហាមួយចំនួនទៀត ដែលមិនឯកភាពគ្នា ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ»

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ថេដ យ៉ូហូ ដែលធ្លាប់វាយប្រហារខ្លាំងៗមកលើរាជរដ្ឋាភិបាលកម្ពុជា និងតែងកាន់ជើងអតីតគណបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារដ៏កម្រមួយដោយថ្លែងអំណរគុណចំពោះ សម្តេចដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះ។

សម្តេចបានបន្តថា៖ «ក្នុងន័យនេះ ខ្ញុំត្រៀមជាស្រេច ដើម្បីធ្វើការផ្លាស់ប្តូរទំព័រថ្មី នៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ ដូចដែលខ្ញុំបានគូសបញ្ជាក់យ៉ាងច្បាស់ នៅក្នុងលិខិតឆ្លងឆ្លងរបស់ខ្ញុំជូនឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំ កាលពីពេលថ្មីៗកន្លងទៅ ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាព នៃប្រទេសយើងទាំងពីរ»

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលមានមនុស្សជាង ២២០០នាក់ មកពី ៤១ជាតិសាសន៍ នៅលើពិភពលោក ក្នុងនោះមានអ្នកទេសចរជនជាតិអាមេរិកជាង៦០០នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសង្ស័យមានផ្ទុកជំងឺកូវីដ-១៩។

សមានចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះនាវាទេសចរខ្នាតយក្សនេះ បានទទួលការកោតសរសើរ និងគោរពពីបណ្តាប្រជាជនអាមេរិក មេដឹកនាំប្រទេសមួយចំនួន ដែលក្នុងនោះមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រធានអង្គការសុខភាពពិភពលោកផងដែរ។

កាលពីពេលថ្មីៗនេះ លោក ថេដ អេស. យ៉ូហូ ដែលធ្លាប់វាយប្រហាររាជរដ្ឋាភិបាល ក៏បានផ្ញើលិខិតថ្លែងអំណរគុណសម្តេចតេជោ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដោយផ្ទាល់ ចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យនាវា Westerdam បានចូលចត នៅក្នុងប្រទេសរបស់សម្តេចកាលពីខែមុន។ បដិសណ្ឋារកិច្ចរបស់សម្តេច ក្នុងការផ្តល់កន្លែងសុវត្ថិភាពដល់នាវានេះ ឱ្យបានមកដល់ប្រទេសសម្តេច និងការអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតអាមេរិក នាំពលរដ្ឋអាមេរិកច្រើនជាង ៦០០នាក់ ឱ្យទទួលបានសុវត្ថិភាព គឺជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ»

ជាការឆ្លើយតបនឹងលិខិតនេះ សម្តេចបញ្ជាក់ផងដែរថា៖ «ជាប្រទសតូច ប៉ុន្តែមានចិត្តទូលាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ខ្ញុំ ឱ្យតម្លៃខ្ពស់ទៅលើប្រព័ន្ធពហុនិយម រួមទាំងការសាមគ្គីភាពជាអន្តរជាតិដោយគ្មានការរើសអើង ជាពិសេសនៅពេលប្រឈមនឹងការដោះស្រាយបញ្ហាតំបន់ ឬអន្តរជាតិផ្សេងៗ។ ផ្អែកលើគោលជំហរនេះ ខ្ញុំបានធ្វើការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ក្នុងការជួយសង្រ្គោះជីវិតអ្នកដំណើរ និងនាវិកនៅលើនាវា Westerdam នៅពេលដែលនាវានោះ ត្រូវបានគេបដិសេធមិនឱ្យចូលចតដោយប្រទេស និងដែនដីមួយចំនួន រួមទាំងកោះហ្គាម ដែលជាដីកោះ នៃដែនដីសហរដ្ឋអាមេរិកផងនោះ ព្រោះតែការភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩»៕

ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លងតបទៅកាន់លោក ថត យ៉ូហូ៖

Fresh News

អត្ថបទទាក់ទង