ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៦នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៦នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៦នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៤៧៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៩៦នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៥៧៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរួមមាន៖

  • ភ្នំពេញ (៤៥៤)
  • ព្រះសីហនុ (៦)
  • កណ្ដាល (៤)
  • តាកែវ (៤)
  • ស្វាយរៀង (៤)
  • ព្រៃវែង (៣)
  • កំពង់ធំ (១)
  • សៀមរាប (១)

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៩៦នាក់វិញ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៤០៨១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៣៥៤៩នាក់, អ្នកជាសះស្បើយចំនួន ២០៨០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៩៧០នាក់, និងអ្នកស្លាប់ចំនួន ២៦នាក់៕

អត្ថបទទាក់ទង