កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៩៤៥ នាក់ អ្នកឆ្លងថ្មី ៥៨៩នាក់ និងអ្នកស្លាប់ ៣នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៨៩នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៤៥នាក់ និងអ្នកស្លាប់ថ្មីចំនួន ៣នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ២៧នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៤ ៨៨៣នាក់, អ្នកជាសះស្បើយចំនួន ២៨ ០៩២នាក់ និងអ្នកស្លាប់ចំនួន ២៦៦នាក់៕