ខ្មែរប៉ុស្ដិ៍ Close

ប្រតិកម្មរហ័ស ប្រតិកម្មនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីដែលថារដ្ឋាភិបាលចង់ប្ដូររបបទៅជាសាធារណរដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 67

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្ដីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសុក្រនេះ ច្រានចោល និងបដិសេដយ៉ាងម៉ឺងម៉ាត់បំផុតនូវការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ នូវព័ត៌មានមិនពិត មានលក្ខណៈបំភ័ន្ត និងបំពុលសាធារណមតិ អំពី «ផែនការរបស់រាជរដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកែប្រែរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យទៅជារបបសាធារណរដ្ឋ»

ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមអាននូវសេចក្ដីថ្លែងការណ៍លម្អិតខាងក្រោមនេះ៖

អត្ថបទទាក់ទង