ខ្មែរប៉ុស្ដិ៍ Close

ចំណុចគ្រប់យ៉ាងដែលយើងត្រូវតែដឹង អំពីវីរុសកូវីដ-១៩ ទម្រង់ថ្មី Lambda

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
ចំណុចគ្រប់យ៉ាងដែលយើងត្រូវតែដឹង អំពីវីរុសកូវីដ-១៩ ទម្រង់ថ្មី Lambda ចំណុចគ្រប់យ៉ាងដែលយើងត្រូវតែដឹង អំពីវីរុសកូវីដ-១៩ ទម្រង់ថ្មី Lambda

ទម្រង់ថ្មីនៃវីរុសកូវីដ-១៩ ដែលមានឈ្មោះថា «Lambda» «C.37» ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ហើយកាល ពីថ្ងៃទី ១៤ ខែមិថុនា អង្គការសុខភាពពិភពលោក (WHO) បានកំណត់អត្តសញ្ញាណវាជា «វីរុសទម្រង់ថ្មីដ៏គួរឱ្យចាប់អារម្មណ៍» «Variant of Interest»)។

អ្នកវិទ្យាសាស្ត្របាននិយាយថា «វីរុសទម្រង់ថ្មីនេះអាចមានសមត្ថភាពបង្កការឆ្លងកាន់តែខ្លាំងជាងទម្រង់មុនៗ»។ វីរុសទម្រង់ Lambda នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ទាក់ទងនឹងល្បឿនដែលវាអាចបង្កការឆ្លង មុនពេលវាត្រូវបានបន្ថែមទៅក្នុងក្រុមនៃ «វីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភ» ដែលបច្ចុប្បន្នរួមមានវីរុសទម្រង់ «B.1.1.7» (Alpha), «B.1.351» (Beta), «P.1» (Gamma) និង «B.1.427/29»
(Epsilon)

វីរុសទម្រង់ Lambda (C.37) មានដើមកំណើតនៅ ក្នុងប្រទេសប៉េរូ ហើយបំរែបំរួល «C.37» គឺស្ថិតនៅក្នុងត្រកូល «B.1.1.1»។ បើយោងទៅតាមអង្គការសុខភាពពិភពលោក «វីរុសទម្រង់ Lambda បាន បង្ហាញវត្តមាន នៅក្នុងចំណោមករណីថ្មីៗនៅក្នុងប្រទេសប៉េរូរហូតដល់ទៅ ៨០% ចាប់ តាំងពីខែមេសាមក»។

វីរុសទម្រង់ Lambda ត្រូវបានគេរកឃើញដំបូងនៅខែសីហា ឆ្នាំ ២០២០ ហើយបើយោងទៅ តាម GISAID «រហូត មកដល់ពេលនេះ វាត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៩ ហើយ ដែលភាគច្រើនស្ថិតនៅ
តំបន់អាមេរិកខាងត្បូង ជាពិសេសគឺប្រទេសប៉េរូ, ឈីលី, អាហ្សង់ទីននិងអេក្វាឌ័រ»។

វីរុសទម្រង់ Lambda នៅក្នុងប្រទេសប៉េរូ

វីរុស នេះបានបង្ហាញអំពីបំរែបំរួលច្រើននៅក្នុងប្រូតេអ៊ីន Spike ដែលអាចបង្កជាការជះឥទ្ធិពលដល់សមត្ថភាពចម្លងរបស់វា។ គិតត្រឹមចុងខែឧសភា ប្រទេសប៉េរូបានក្លាយជាប្រទេសមួយដែល មានអត្រាមរណភាពខ្ពស់បំផុតនៅលើ ពិភពលោក។

វីរុសទម្រង់ Lambdaនៅចក្រភពអង់គ្លេស

អង្គភាព សុខភាពសាធារណៈអង់គ្លេស (PHE) ក៏បានរាយការណ៍អំពីវត្តមានវីរុសទម្រង់ Lambda នេះផងដែរ ហើយវាត្រូវបានគេចាត់ទុកជាវីរុសទម្រង់ថ្មីដែលកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ខណៈពេលដែលវាត្រូវបានរកឃើញចំនួន ៦ ករណី នៅចន្លោះថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៧ ខែមិថុនា។

អង្គភាព PHE បានអះអាងថា «វ៉ាក់សាំងចំនួន ២ ដូសនៅតែអាចមានប្រសិទ្ធភាពទប់ស្កាត់នូវហានិភ័យនៃការចូលសម្រាកក្នុងមន្ទីរពេទ្យ» បើទោះបីជាបច្ចុប្បន្ននេះ វានៅមិនមានភស្តុតាងណាមួយ ដែលអាចបង្ហាញថា «វីរុសទម្រង់ថ្មីនេះអាចបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬអាចកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង» ក៏ដោយ។

វីរុសទម្រង់ Lambda នៅក្នុងប្រទេសឥណ្ឌា

ខណៈពេលដែលវីរុស «B.1.617.3» និង «B.1.1.318» បានបង្ហាញវត្តមានរួច ហើយនៅក្នុងប្រទេសឥណ្ឌា ក៏វីរុសទម្រង់ Lambda នេះនៅមិនទាន់ត្រូវបានគេរកឃើញនៅប្រទេសនេះនៅឡើយទេ បើទោះបីជាវាកំពុងបង្កការរីករាលដាល នៅពាសពេញពិភពលោកក៏ដោយ។

ក្រុមអ្នកជំនាញមានការភ័យខ្លាចថា «ការបើកឡើងវិញនូវការធ្វើដំណើរជាអន្តរជាតិតាមផ្លូវ អាកាស អាចនឹងនាំមកនូវវត្តមាននៃវីរុសទម្រង់ថ្មីៗ បូករួមទាំងវីរុសទម្រង់ Lambda ចូលមកក្នុងប្រទេសឥណ្ឌា»។

ដូច្នេះ ពួកគេបានអំពាវនាវឱ្យមានការ បង្កើនការឃ្លាំមើលឱ្យបានកាន់តែខ្លាំង ដើម្បីអាចកំណត់អត្តសញ្ញាណវីរុស និងដើម្បីស្វែងរកដំណោះស្រាយនិងវិធានការទប់ស្កាត់វត្តមានរបស់វីរុសទម្រង់ថ្មីៗ។ Times of India

អត្ថបទទាក់ទង