ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ៣៥នាក់ហើយ បន្តព្យាបាលចំនួន ៧៩នាក់ ខណៈអ្នកឆ្លងសរុបមាន ១១៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 9
កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ៣៥នាក់ហើយ បន្តព្យាបាលចំនួន ៧៩នាក់ ខណៈអ្នកឆ្លងសរុបមាន ១១៤នាក់ កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ៣៥នាក់ហើយ បន្តព្យាបាលចំនួន ៧៩នាក់ ខណៈអ្នកឆ្លងសរុបមាន ១១៤នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៣៥នាក់ហើយ។

អ្នកជាសះស្បើយ ១ករណី គឺជាទារកអាយុ ៤ខែ ដែលជាកូនបង្កើតរបស់បុរសជនជាតិបារាំងដែលបានជាសះស្បើយពីថ្ងៃមុន។

ទន្ទឹមនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ករណីទៀត លើ បុរស ស្ត្រីជនជាតិបារំាងនៅឯខេត្តព្រះសីហនុ និងបុរសជនជាតិម៉ាលេស៊ីនៅឯពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ ១១៤ករណី ខណៈជាសះស្បើយកើនឡើងដល់ ៣៥ករណី និង អ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៧៩ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង