ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៥នាក់ អ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងអ្នកស្លាប់ចំនួន​ ៣១នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៥នាក់ អ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងអ្នកស្លាប់ចំនួន​ ៣១នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៣៥នាក់ អ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងអ្នកស្លាប់ចំនួន​ ៣១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៣៥នាក់ អ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងអ្នកស្លាប់ចំនួន​ ៣១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៥៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៦ ១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨ ០៤០នាក់ និងស្លាប់សរុបចំនួន ៧៧៩នាក់៕

អត្ថបទទាក់ទង