ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» ប៉ុន្តែមិនមានន័យថា បញ្ចប់ជំងឺកូវីដនោះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» ប៉ុន្តែមិនមានន័យថា បញ្ចប់ជំងឺកូវីដនោះឡើយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» ប៉ុន្តែមិនមានន័យថា បញ្ចប់ជំងឺកូវីដនោះឡើយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» ស្របពេលនៃខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ជាតិនិងប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីលោកប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» តែប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថា បញ្ហាកូវីដ-១៩នេះបញ្ចប់នោះទេ ដោយសារវាកំពុងតែរាតត្បាតនៅលើពិភពលោកយ៉ាងកាចសាហាវបំផុត។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍ «សហគមន៍២៨វិចិ្ឆកា» នេះដោយសារមានមូលហេតុ៣យ៉ាងគឺ៖

ទី១- កម្ពុជាគ្រប់គ្រងសភាពការណ៍បានមិនឱ្យមានអ្នកស្លាប់ដោយសារជំងឺនេះ

ទី២- កម្ពុជាអាចគ្រប់គ្រងពលករខ្មែរមកពីប្រទេសថៃបានមិនឱ្យមានការឆ្លង

និងទី៣- កម្ពុជារឹងបន្តឹងការគ្រប់គ្រងជំងឺនេះនៅតាមយន្តហោះដោយសារមួយរយៈមុននោះមានតែអ្នកជំងឺដែលឆ្លងនៅតាមជើងយន្តហោះចូលមកដល់កម្ពុជាតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង