ខ្មែរប៉ុស្ដិ៍ Close

    បងប្អូនរកស៊ីរត់ម៉ូតូកង់បី ថ្លែងប្រតិកម្មចំពោះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានលើកឡើងថា «កម្ពុជាគ្មានឆន្ទៈរឹតចំណងការទូតជាមួយអាមេរិក» (វីដេអូកិច្ចសម្ភាសន៍)

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1340

    ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) លោក វីលៀម ហើស បានលើកឡើងថា ប្រទេសកម្ពុជាបានផ្តល់នូវសញ្ញាច្បាស់លាស់ ឲ្យសហរដ្ឋអាមេរិក​ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះថា កម្ពុជាមិនចាប់អារម្មណ៍លើទំនាក់ទំនងជាវិជ្ជមាន ជាមួយសហរដ្ឋអាមេរិកទេ។ លោកឯកអគ្គរដ្ឋទូត អាមេរិកបានថ្លែងយ៉ាងដូច្នេះថា៖ «និយាយដោយស្មោះត្រង់គឺចាប់តាំងពីខ្ញុំមកធ្វើជាឯកអគ្គរដ្ឋទូត រដ្ឋាភិបាលខ្មែរ បានបោះជំហានជាច្រើន ប្រឆាំងនឹង សហរដ្ឋអាមេរិក»

    ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិក ត្រូវបានប្រជាពលរដ្ឋខ្មែរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាពិសេសក្រុមបងប្អូនអ្នករត់ម៉ូតូកង់៣ បានលើកឡើងថា ជាការលើកឡើងមួយមិនត្រឹមត្រូវទាល់តែសោះ ហាក់មិនមានការយល់ដឹងពីកម្ពុជា និងទន់ខ្សោយផ្នែកការទូត។ ពួកគេបានលើកឡើងថា កម្ពុជាដែលជាប្រទេសតូច និងកំពុងត្រូវការអភិវឌ្ឍ គឺគ្មានហេតុផលណាមួយរើសអើង និងស្អប់ខ្ពើមក្នុងការចងសម្ព័ន្ធភាពជាប្រទេសមហាអំណាចធំៗ ឬប្រទេសអ្នកមានដូចជា អាមេរិកនោះឡើយ។

    ក្រុមអ្នកប្រកបរបរត់ម៉ូតូកង់បី បើទោះបីជាពួកគាត់មិនបានរៀនសូត្រឲ្យជ្រៅជ្រះដូចលោក វីលៀម ហើស ដែលមានឋានៈជាតំណាងប្រទេសមហាអំណាចលើលោក យ៉ាងណាក្តី តែពួកគាត់បានមើលឃើញយ៉ាងច្បាស់កម្ពុជា គឺត្រូវការជាចាំបាច់ក្នុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ តែការផ្សារភ្ជាប់ទំនាក់ទំនងនេះត្រូវធ្វើដោយភាពស្មោះត្រង់ និងគោរពគ្នា ទៅវិញទៅមក មិនមែនជាទំនាក់ទំនងដែលមកបង្គាប់បញ្ជា កម្ពុជាឲ្យធ្វើតាមមហិច្ឆតា របស់ខ្លួននោះឡើយ។

    បងប្អូនអ្នករត់ម៉ូតូកង់បី បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ពិនិត្យឡើងវិញនូវការងាររបស់ខ្លួននាពេលកន្លងមក តើបានរួមចំណែកធ្វើឲ្យទំនាក់ ទំនងកម្ពុជា-អាមេរិកនេះមានភាពល្អប្រសើរដែឬទេ?។ បងប្អូនអ្នករត់ម៉ូតូកង់៣លើកឡើងទៀតថា វាជារឿងគួរឲ្យខ្មាស់អៀនមួយចំពោះលោក វីលៀម ហើស ហើយក៏ជាភាពកម្សោយផ្នែកការទូតផងដែរ ក្នុងនាមលោកជាឯកអគ្គរដ្ឋទូតមួយរូប តែមិនអាចធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក ជាមួយកម្ពុជាមានភាពល្អប្រសើរ។

    ខាងក្រោមជាទស្សនៈរបស់បងប្អូនរត់ម៉ូតូកង់៣នៅក្នុងរាជធានីភ្នំពេញ ចំពោះការលើកឡើងរបស់លោក វីលៀម ហើស៖

    បងប្អូនរកស៊ីរត់ម៉ូតូកង់បី ថ្លែងប្រតិកម្មចំពោះឯកអគ្គរដ្ឋទូតអាមេ…

    បងប្អូនរកស៊ីរត់ម៉ូតូកង់បី ថ្លែងប្រតិកម្មចំពោះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានលើកឡើងថា «កម្ពុជាគ្មានឆន្ទៈរឹតចំណងការទូតជាមួយអាមេរិក»http://www.freshnewsasia.com/index.php/en/localnews/72011-2017-11-30-08-37-23.html

    Posted by Fresh News on Thursday, November 30, 2017