ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក យុត្តិធម៌សង្គម ទម្លាយព័ត៌មានមួយអំពីការឈឺចាប់នឹងទង្វើស្មោកគ្រោករបស់បុគ្គលឈ្មោះ ផាត់ ផល្លា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 55
ហ្វេសប៊ុក យុត្តិធម៌សង្គម ទម្លាយព័ត៌មានមួយអំពីការឈឺចាប់នឹងទង្វើស្មោកគ្រោករបស់បុគ្គលឈ្មោះ ផាត់ ផល្លា ហ្វេសប៊ុក យុត្តិធម៌សង្គម ទម្លាយព័ត៌មានមួយអំពីការឈឺចាប់នឹងទង្វើស្មោកគ្រោករបស់បុគ្គលឈ្មោះ ផាត់ ផល្លា

នៅព្រលប់ថ្ងៃទី ៩ ខែកក្កដានេះ នារីម្នាក់ដោយសារការឈឺចាប់នឹងអំពើស្មោកគ្រោករបស់ឈ្មោះ ផាត់ ផល្លា នាងក៏ដាច់ចិត្តទម្លាយរឿងអាស្រូវរបស់នាង និងបុគ្គលនោះដែលមានខ្លឹមសារដូចតទៅ៖

កាលពីជាងមួយឆ្នាំមុននារីម្នាក់(សុំមិនបញ្ចេញឈ្មោះ) ដែលមានទំនាក់ទំនងជាមួយឈ្មោះ ផាត់ ផល្លា ដែលជាមន្ត្រីស្ថានទូតអាមេរិក ហើយជាអ្នកដឹកនាំជាន់ខ្ពស់ម្នាក់ របស់គណបក្សសង្គ្រោះជាតិដែលជាមនុស្សជំនិតរបស់លោក កឹម សុខា រហូតឈានដល់មាន ស្នេហាលួចលាក់សាហាយស្មន់។ ផាត់ ផល្លា គឺជាមនុស្ស មិន ចេះស្កប់ស្កល់តម្រេកតណ្ហា មានស្រីស្នេហ៍លួចលាក់រាប់មិនអស់ដូចជានារី កញ្ចនា និងនារី គឹម ហេង ។

នារីអភ័ព្វទទួលរងនូវ អំពើថោកទាបរបស់ ផាត់ ផល្លា បានទម្លាយថាខ្លួននាងត្រូវបានបង្ខំឱ្យលេបថ្នាំការពារកុំឱ្យមានកូនដើម្បីគេចវេសជាប់ចំណងដែលគាត់ត្រូវទទួលខុសត្រូវ ។ ឮសម្លេងសន្ទនារវាងលោក ផាត់ ផល្លា និងនារីអភ័ព្វ ធ្វើឱ្យយើងនឹកឃើញទៅដល់ទំនាក់ទំនងស្នេហាលួចលាក់របស់មេគាត់ កឹម សុខា ជាមួយ ស្រីមុំ កាលពីកន្លងមក ដែលលោក កឹម សុខា បានបង្ខំឱ្យនារី ស្រីមុំយកកូនចេញ ហើយក៏បានផ្ទុះរឿងអាស្រូវកើតឡើង ខ្ទរខ្ទាយពេញ Facebook។

បើនិយាយពីភាពស្មោកគ្រោក ការប្រព្រឹត្តអំពើអាណាចា ស្នេហាលួចលាក់ក្បត់ប្តីប្រពន្ធ និងការលួចទាក់ទងស្រីក្មេងៗដើម្បីបម្រើកាមតណ្ហា បានកើតមានឡើងយ៉ាងផុលផុសនៅក្នុងជួរមេដឹកនាំអតីតបក្សង្គ្រោះជាតិ ក្នុងនោះមានទាំងប្តី ប្រពន្ធ មួយចំនួនសាហាយស្មន់និងគ្នាកពេញ ផ្ទៃក្នុងបក្សទៀតផង។

ទាំងនេះគឺជារឿងរ៉ាវស្នេហាដ៏អាស្រូវ របស់ពួកមេដឹកនាំបក្សដែលតុលាការរំលាយ គឺរាប់គិតតាំងពីក្បាល់ម៉ាស៊ីន រហូតដល់ជើងក្រោម ដូចជា ផាត់ផល្លា ក៏មិនខុសអីពី កឹម សុខា ចៅហ្វាយនាយ ជំនិតរបស់គាត់ដែរ នេះហើយដែលគេហៅថា «ឆ្នាំងណាគ្របហ្នឹង»។

ដើម្បីកុំឲ្យមានការសង្សយ័ សូមទម្លាយ សំឡេងឆ្លើយឆ្លងរវាង ផាត់ ផល្លា ជាមួយនារី អភ័ព្វស្នេហ៍ម្នាក់នេះ ហើយនឹងបន្តទម្លាយបន្ថែមទៀតនូវអំពើស្មោកគ្រោករបស់បុរសល្មោភកាម ផាត់ ផល្លា ជាមួយប្រពន្ធចុង និងស្រីកំណាន់ជាច្រើននាក់ទៀត។

ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមទស្សនានូវវីដេអូដូចខាងក្រោមនេះ៖