ខ្មែរប៉ុស្ដិ៍ Close

ទីស្តី​ការ​គណៈរដ្ឋមន្ត្រី៖ បំបែកសម្បុកចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ!

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ចេញផ្សាយនូវវីដេអូឯកសារមួយ មានចំណងជើងថា « ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ » មានរយៈពេល ១៨នាទី និង១១វិនាទី។

អត្ថន័យនៅក្នុងវីដេអូនេះ បានលាតត្រដាងនូវទំនាក់ទំនងរវាង លោក សម សេរី ក្រុមចលនាភេរវកម្ម ដែលប៉ុនប៉ងបង្កការអុកឡុកក្នុងពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មិនបានសម្រេច ដោយសាររដ្ឋាភិបាលបានបំបែកផែនការទុច្ចរិតនោះទាន់ពេលវេលា ហើយក្រុមលោក សម សេរីនេះ ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតផងដែរជាមួយចលនាសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅឯក្រៅប្រទេស។

ដើម្បីបានជ្រាបខ្លឹមសារពិស្តារនៃសាច់រឿងនេះ សូមចុចទស្សនាវីដេអូ៖

https://youtu.be/7SCJsJs7J0M

សូមទស្សនាវីដេអូដែលទាក់ទង៖ ស្រមោលបដិវដ្ដពណ៌នៅកម្ពុជា