ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 50
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

នៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដល់ពេលដែលកម្ពុជាប្រកាសពីតារារៈទិសឧត្តរហើយ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេច និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចទទួលបានយន្តហោះគ្រប់កម្រិត។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានយន្តហោះ ដែលបានធ្វើជាមួយបារាំង គឺជាការយកម្ស៉ៅមួយភាគធំ ទៅគួបផ្សំជាមួយម្ស៉ៅរបស់បារាំង ធ្វើនំឱ្យខ្មែរ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវទូទាត់សំណងមួយចំនួនទៅក្រុមហ៊ុនបារាំង ដែលទទួលបានសិទ្ធិវិនិយោគលើអាកាសយានដ្ឋាននៅកម្ពុជា។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺចិន បានយកម្ស៉ៅទាំងស្រុង មកធ្វើនំជូនខ្មែរ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន បានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន ហើយ ៥០ឆ្នាំក្រោយ និងប្រគល់មកឱ្យខ្មែរ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគធ្វើអាកាសយានដ្ឋានរវាងក្រុមហ៊ុនចិន និងបារាំង គឺខុសគ្នា។ ចិន យកម្ស៉ៅធ្វើនំឱ្យខ្មែរ រីឯក្រុមហ៊ុនបារាំង គឺខ្មែរចេញម្ស៉ៅភាគច្រើន ផ្សំជាមួយម៉្សៅបារាំង ធ្វើនំឱ្យខ្មែរ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំភ័ន្តច្រឡំថាការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមចិន ព្រោះពេលខាងមុខកម្ពុជា ត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូ អាចចុះចតបាន។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ហើយក៏ល្មមឱ្យកម្ពុជា ប្រកាសពីតារារះទិសឧត្តរ។
  15. សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាទីតាំងមួយ នៃគោលដៅរបស់សម្តេច ក្នុងការប្រែក្លាយតំបន់សង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលទទួលបាននេះមិនមែនជារឿងចៃដន្យនោះឡើយ គឺបានមកពីការខិតខំក្នុងការបញ្ចប់សង្គ្រាម តាមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពទឹកដី។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាបនេះ ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ។ សម្រាប់ផ្លូវនឹងមានការធ្វើផ្លូវល្បឿនលឿនចេញព្រលាន ហើយត្រូវពង្រីកផ្លូវជាតិលេខ៦ ជា៤គន្លងសម្រាប់ចូលទៅក្រុងសៀមរាប។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប សាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ។
  21. សម្តេចតេជោ ហ៊ុន សែន បានហាមទុកជាមុនកុំឱ្យមានការវិភាគថា ការធ្វើព្រលានយន្តហោះខេត្តសៀមរាប មិនមែនជាការពង្រឹងសមត្ថភាពយោធាចិន នៅកម្ពុជា។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនត្រូវការកងទ័ពបរទេសនោះទេ គឺត្រូវការតែអ្នកទេសចរបរទេសតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ។
  23. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយាងព្រះមហាក្សត្រតាមយន្តហោះមកចុះចតនៅព្រលានយន្តថ្មីនៅខេត្តសៀមរាប ពេលដាក់ដំណើរការ។
  24. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខ្ចីថវិកាចិនសម្រាប់ការសាងសង់ផ្លូវចូលទៅក្រុងសៀមរាប។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរខេត្តសៀមរាប ដែលបានខិតខំសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

Fresh News

អត្ថបទទាក់ទង