ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៣នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ១២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៣នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ១២នាក់ កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៣នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១០នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ១២នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១១០នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ៣នាក់នោះមានដូចជា៖

  • បុរសជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ
  • ស្ត្រីជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ
  • បុរសជនជាតិចិន ១នាក់ នៅរាជធានីភ្នំពេញ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១១០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១២ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង