ខ្មែរប៉ុស្ដិ៍ Close

ឯកសារប្រវត្តិសាស្រ្ត៖ ប្រទេសសិង្ហបុរី ក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បិតានាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្ន ចូលរួមបង្កើតរដ្ឋាភិបាលត្រីភាគី និងគាំទ្រខ្មែរក្រហម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 36
ឯកសារប្រវត្តិសាស្រ្ត៖ ប្រទេសសិង្ហបុរី ក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បិតានាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្ន ចូលរួមបង្កើតរដ្ឋាភិបាលត្រីភាគី និងគាំទ្រខ្មែរក្រហម ឯកសារប្រវត្តិសាស្រ្ត៖ ប្រទេសសិង្ហបុរី ក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បិតានាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្ន ចូលរួមបង្កើតរដ្ឋាភិបាលត្រីភាគី និងគាំទ្រខ្មែរក្រហម

ឯកសារប្រវត្តិសាស្រ្ត៣៩ទំព័រ ដែលនិយាយពីផែនការសម្ងាត់របស់បណ្ដាប្រទេសនានា ដោយក្នុងនោះមានប្រទេសសិង្ហបុរីផងដែរ បានរួមគំនិតគ្នាបង្កើត រដ្ឋាភិបាលត្រីភាគី ដើម្បីប្រយុទ្ធតតាំងជាមួយនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងកងទ័ពវៀតណាម បន្ទាប់ពីរបបខ្មែរក្រហម ត្រូវបានបណ្ដេញចេញពីអំណាចនៅដើមឆ្នាំ១៩៧៩រួចមក។

ឯកសារបើកកកាយការលូកដៃរបស់បរទេស ក្នុងការជួយទាហានខ្មែរក្រហម និងចលនារណប២ទៀតឲ្យមានដង្ហើមរស់ដើម្បីអូសបន្លាយសង្គ្រាមនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ និងធ្វើឲ្យជីវិតពលរដ្ឋខ្មែររាប់សែននាក់ ត្រូវបាត់បង់ដោយសារសង្គ្រាមនេះគឺពួកបរទេស និងបណ្ដាប្រទេសជាសមាជិកអាស៊ាននាសម័យនោះមួយចំនួនបានលើកយក ហេតុផលថា ដើម្បីបណ្ដេញកងទ័ពវៀតណាមដែលចូលមកឈ្លានពានកម្ពុជា តាមពិតគឺពួកគេមានគោលដៅដើម្បីសង្គ្រោះរបបខ្មែរក្រហមឲ្យរស់ឡើងវិញតែប៉ុណ្ណោះ។

«ខ្មែរក្រហមគឺជាកងទ័ពប្រឆាំងវៀតណាមដ៏ធំជាងគេ និង ល្អជាងគេនៅកម្ពុជា» លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី បានថ្លែងទៅកាន់បេសកជនពិសេសរបស់ ព្រះបរមរតនកោដ្ឋ លោក អ៊ិន តាំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨១ នេះបើយោងតាមឯកសារស្រាវជ្រាវរបស់បណ្ឌិតសាស្រ្តាចារ្យ អាង ឆេងហ្គួន ដែលមានចំណងជើងថា «ជម្លោះរវាងកម្ពុជា អាស៊ាន និង សិង្ហបុរី ឆ្នាំ១៩៧៨-១៩៩១»។

អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លី ក្វាន់យូ បានសង្កត់ធ្ងន់ថា «មិនគួរមានអ្វីទៅរារាំងការវាយប្រហាររបស់ខ្មែរក្រហម ទៅលើទ័ពវៀតណាមឡើយ» ។

លោកអតីតនាយករដ្ឋមន្រ្តីបានប្រាប់ អ៉ិន តាំ ទៀតថា កិច្ចប្រជុំនៃរាជ រដ្ឋាភិបាលចម្រុះមិនគួរធ្វើឡើងនាទីក្រុងប៉េកាំង ប្រទេសចិនទេ ព្រោះលទ្ធផលមិនអាចត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។ លោក លី ក្វាន់យូ បានស្នើឲ្យកិច្ចប្រជុំធ្វើឡើងនៅទីក្រុងអព្យាក្រិត្យដូចជានៅ ប៉ារីស ឫ បុរីញូវយ៉ក។ ប្រសិនបើទីតាំងខាងលើនេះ ពិបាកសម្រាប់គូរភាគីទាំងអស់ សិង្ហបុរីនិងផ្តល់ទីតាំងដ៏សមរម្យមួយ ។

ខាងក្រោមនេះ ជាឯកសារប្រវត្តិសាស្រ្តដែលត្រូវបានគេទម្លាយចេញ ពាក់ព័ន្ធបណ្ដាប្រទេសមួយចំនួនដែលនាំគ្នាជួយប្រោសរបបខ្មែរក្រហមឡើងវិញ បន្ទាប់ពីកងទ័ពវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំនៅដើមឆ្នាំ១៩៧៩៖

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង