ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃទី ៩ ខែឧសភានេះ កម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានជាសះស្បើយថ្មីដែរ, អ្នកកំពុងសម្រាកព្យាបាលបន្តនៅតែ ២នាក់ដដែល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 3
ថ្ងៃទី ៩ ខែឧសភានេះ កម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានជាសះស្បើយថ្មីដែរ, អ្នកកំពុងសម្រាកព្យាបាលបន្តនៅតែ ២នាក់ដដែល ថ្ងៃទី ៩ ខែឧសភានេះ កម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មីទេ ហើយក៏ពុំមានជាសះស្បើយថ្មីដែរ, អ្នកកំពុងសម្រាកព្យាបាលបន្តនៅតែ ២នាក់ដដែល

គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ។ គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី ២៧ហើយ ដែលកម្ពុជារកពុំឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ។

អ្នកដែលនៅតែកំពុងបន្តសម្រាកព្យាបាលគឺស្ត្រីជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តបន្ទាយមានជ័យ និងបុរសជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តកំពង់ឆ្នាំង ។ ពួកគាត់ទាំងពីរពេលនេះកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២ករណីទៀតប៉ុណ្ណោះ។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម ៖