ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 127
ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា ការធ្វើបាតុកម្មណាមួយរបស់លោក រ៉ុង ឈុន ដែលអះអាងថានឹងមានមនុស្សចូលរួមប្រមាណ ១ម៉ឺននាក់ក្នុងពេលខាងមុខនេះ នឹងត្រូវចាត់ទុកជាអំពើខុសច្បាប់។ ការព្រមានរបស់ក្រសួងមហាផ្ទៃនេះ ស្របពេលដែលមានសេចក្តីរាយការណ៍ថា លោក រ៉ុង ឈុន បានរៀបចំធ្វើការជួបជុំដើម្បីប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធនឹងករណីគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ ថ្លែងព្រមាននៅថ្ងៃ ទី ៣០ ឧសភានេះ បន្ទាប់ពីលោក រ៉ុង ឈុន បញ្ជាក់ប្រាប់វិទ្យុខ្មែរនៅក្រៅប្រទេសមួយ ជុំវិញការចង់ដឹកនាំបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់ គ.ជ.ប និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានថ្លែងថា អ្នកដែលរៀបចំធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបានបញ្ជាក់ទៀតថា បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន នឹងស្ថិតជាធរមានដដែល។ នាយឧត្តមសេនីយ៍រូបនេះបានរំលឹកប្រសាសន៍សម្ដេចតេជោថា «សមត្ថកិច្ចទាំងអស់ត្រូវត្រៀមលក្ខណៈអនុវត្តបទបញ្ជា ហើយពន្ធនាគារត្រូវត្រៀមលក្ខណៈបើកទ្វាររង់ចាំទទួលមេដឹកនាំក្បាលរឹងរបស់ក្រុមបក្ខភ្លើងទៀន»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងទៀតថា មាត្រារដ្ឋធម្មនុញ្ញដ្ឋរបស់កម្ពុជា ឬសូម្បីតែកិច្ចព្រមព្រៀងក្រុងប៉ារីស ក៏មិនបានចែងថា ទាល់តែមានគណបក្សប្រឆាំងណាមួយ ទើបអាចមានដំណើរការបោះឆ្នោតនោះបានឡើយ។ លោកបានថ្លែងថា បច្ចុប្បន្នគណបក្សនយោបាយចូលរួមបោះឆ្នោតមានចំនួន ១៨ គណបក្ស ដែលជាការបង្ហាញថាមានចំនួនពហុបក្សបានចូលរួមនៅក្នុងការបោះឆ្នោតថ្ងៃទី ២៣ កក្កដាខាងមុខនេះ។

អ្នកនាំពាក្យបានថ្លែងទៀតថា ក្រសួងមហាផ្ទៃនឹងមិនទទួលយកការដាក់ពាក្យសុំធ្វើបាតុកម្មរបស់គណបក្សភ្លើងទៀនដែរ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកការធ្វើបាតុកម្មតវ៉ាដែលគ្រោងនឹងធ្វើនេះ គឺជាអំពើខុសច្បាប់ដែលមានន័យថាជាការបង្កភាពវឹកវរនិងបះបោរ៕

អត្ថបទទាក់ទង