ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត និងរកឃើញករណីឆ្លងថ្មីចំនួន ១ករណីគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 7
ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត និងរកឃើញករណីឆ្លងថ្មីចំនួន ១ករណីគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ដំណឹងរីករាយ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត និងរកឃើញករណីឆ្លងថ្មីចំនួន ១ករណីគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នេះថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត ខណៈពេលដែលបានរកឃើញករណីឆ្លងថ្មីចំនួន១ករណីដែលជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺដែលបានជាសះស្បើយទាំងពីរនាក់នោះគឺ៖

  • បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី និងបានឆ្លងកាត់ប្រទេសសឹង្ហបុរី ហើយមកដល់កម្ពុជា កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។
  • បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០។
  • ស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសបារាំង ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

រីឯអ្នកដែលបានឆ្លងថ្មីគឺបុរសជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) ហើយបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ។ លទ្ធផលតេស្តវត្ថុសំណាកលើកទី២នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសរូបនេះគឺវិជ្ជមានកូវីដ-១៩។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៨៣នាក់ (ស្រី្ត ៥៧នាក់ និងបុរស ២២៦នាក់) ក្នុងនោះចំនួនអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៨០នាក់ (ស្រី៥៦នាក់ និងបុរស២២៤នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ចំនួន ៣នាក់ទៀតប៉ុណ្ណោះ៕

អត្ថបទទាក់ទង